ព្យុងយ៉ាង៖យោងតាមសារព័ត៌មានស៊ិនហួបានផ្សាយថា កូរ៉េខាងជើងមានគម្រោងបាញ់បង្ហោះផ្កាយរណបមួយ ដើម្បីអង្កេតមើលភពផែនដី តាមរយៈការបាញ់គ្រាប់រ៉ូកែត នៅក្នុងខែកុម្ភៈនេះ។
បើសម្តីមន្ត្រីមួយរូបនៅស្ថាប័នស៊ើបអង្កេតមានមូលដ្ឋាននៅទីក្រុងឡុងដ៍បានថ្លែង វានឹងអាចបណ្តាលឲ្យមានការខឹងសម្បាពីសំណាក់អន្តរជាតិ តាមរយៈការបាញ់សាកល្បងនេះ ដោយអង្គការសហប្រជាជាតិ និងការរិះគន់ដទៃទៀត ដូចជាការបាញ់គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ, ការបំផ្ទុះគ្រាប់បែកអ៊ីដ្រូសែន និងកម្មវិធីនុយក្លេអ៊ែផងដែរ របស់កូរ៉េខាងជើង។
មន្ត្រីមួយរូបនៅអង្គការជើងទឹកអន្តរជាតិ បានឲ្យដឹងថា ការបាញ់បង្ហោះផ្កាយរណបអង្កេតភពផែនដី អាចនឹងត្រូវធ្វើឡើង នៅចន្លោះថ្ងៃទី៨ ដល់ថ្ងៃទី២៥ ខែកុម្ភៈនេះ នាចន្លោះម៉ោង៧ព្រឹក និងពេលរសៀល (ម៉ោងក្នុងតំបន់)។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានចាប់ផ្ដើមកម្មវិធីនុយក្លេអ៊ែរតាំងពីឆ្នាំ១៩៨០-១៩៩០ ប៉ុន្តែការសាកល្បងត្រូវបានធ្វើឡើង នៅឆ្នាំ២០០៦, ២០០៩, ២០១៣ និងជាចុងក្រោយគឺនៅចុងឆ្នាំ២០១៦៕