អារ៉ាប៊ីសាអូឌីត៖ឧត្ដមសេនីយ៍ត្រី Ahmed Asiri បាននិយាយថា អារ៉ាប៊ីសាអ៊ូឌីតនឹងបញ្ជូនទ័ពចូលរួមកម្ទេចក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម ISIS នៅប្រទេសស៊ីរី គ្រាដែលការវាយប្រហារតាមផ្លូវអាកាសពីបណ្តាប្រទេសនានាកន្លងមកមិនអាចបោសសម្អាតក្រុមជ្រុលនិយមនេះបាននៅឡើយ។
ការប្រកាសបញ្ជូនទ័ពរបស់ប្រទេសស្ដេចប្រេងមួយនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសរុស្ស៊ីដាក់ការសង្ស័យថា តួកគីគ្រោងប្រើយោធាលុកលុយលើដែនដីស៊ីរី។
លោក Asiri បានបញ្ជាក់ថា ប្រទេសមហាអំណាចប្រេងមួយនេះក៏កំពុងជួយដល់ការវាយប្រហារតាមផ្លូវអាកាសដោយប្រើទ័ពថ្មើរជើងនៅក្នុងប្រទេសស៊ី ក្រោមការដឹកនាំរបស់មហាអំណាចយោធាអាមេរិកតាំងពីខែកញ្ញា ឆ្នាំ២០១៤។
ទោះជាយ៉ាងណាក្ដី គេនៅមិនទាន់ដឹងថា តើប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងបញ្ជូនទាហានប៉ុន្មានដើម្បីកម្ចាត់ក្រុម ISIS នោះទេ ព្រោះពេលនេះកំពុងលូកដៃយ៉ាងជ្រៅក្នុងសង្គ្រាមស៊ីវិលនៅប្រទេស យេមែនផងដែរ៕