អាមេរិក​អំពាវនាវ​ដ​ល់​រុស្ស៊ី​ឲ្យ​ឈប់​ទម្លាក់​គ្រាប់បែក​នៅក្នុង​ប្រទេស​ស៊ី​រី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 February, 2016 ក+ ក-

អង់គ្លេស​៖​ប្រមុខ​ការទូត​អាមេរិក លោក ច​ន ឃ៊ែ​រី ក្នុង​សន្និសីទ​ការ​សែត​មួយ​កាលពី​ម្សិលមិញ​បានធ្វើការ​អំពាវនាវ​ឲ្យ​រុស្ស៊ី​បញ្ឈប់​ការទម្លាក់​គ្រាប់បែក​លើទឹក​ដី​ស៊ី​រី និង​ចោទប្រកាន់​ក្រុង​មូ​ស្គូ​ពីបទ​បានធ្វើ​ឲ្យ​មាន​ភាពរអាក់រអួល​នៃ​កិច្ចចរចា​សន្តិភាព​ស្តីពី​ប្រទេស​ស៊ី​រី​។
​ការអំពាវនាវ​របស់​លោក ច​ន ឃ៊ែ​រី ធ្វើឡើង ចំពេល​ដែល​កិច្ចចរចា​សន្តិភាព​ស្តីពី​ស៊ី​រី​រៀបចំ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​សត្រូវ​បាន​លើក​ពេល​ទៅ​ថ្ងៃទី​២៥ កុម្ភៈ​ខាងមុខ និង​ចំ​ពេលដែល​សន្និសីទ​អន្តរជាតិ​នៃ​ក្រុម​ប្រទេស​ផ្តល់ជំនួយ​ឲ្យ​ស៊ី​រី កំពុង​រៀបចំ​ក្នុងប្រទេស​អង់គ្លេស​។​
​លោក​ឃ៊ែ​រី​បាន​រម្លឹក​ប្រាប់​លោក​ឡា​រ៉ូ​ស​ជាថ្មី​ថា សេចក្តីសម្រេចចិត្ត​រប​ស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក្នុង ខែធ្នូ​កន្លងទៅ​បានកំណត់​ឲ្យ​មាន​ការឈប់​បាញ់​ភ្លាមៗ​ដើម្បី​អនុញ្ញាត ឲ្យ​មានការ​ដឹកជញ្ជូន​ជំនួយ​ទៅកាន់​ទីក្រុង និង​ស្រុក​ដែល​ឡោម​ព័ន្ធ​បិទ​ខ្ទប់​ដោយ​កម្លាំង​ទាហាន​រដ្ឋាភិបាល​ស៊ី​រី​។ ក្នុងន័យនេះ លោក​ឃ៊ែ​រី​បានទាមទារ​ឲ្យ​រុស្ស៊ី​បញ្ឈប់​ការទម្លាក់​គ្រាប់បែក​លើទឹក​ដី​ស៊ី​រី​។ ចំណែក​
​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស​ដាវី​ដ កា​មេ​រ៉ូ​ន​វិញ​បាន​អំពាវនាវ​ឲ្យ​បន្តការងារ​ដើម្បី​ដំណោះស្រាយ វិបត្តិ​ស៊ី​រី​តាមផ្លូវ​នយោបាយ​៕

2016-02-04T131836Z_1327874751_LR1EC2410YPWT_RTRMADP_3_MIDEAST-CRISIS-SYRIA-DONORS