បង្ក្រាបសង្វៀនជល់មាន់ ហេងហេងអន្លង់ជ្រៃ ឃាត់មនុស្ស២១នាក់ និងអាគកជាង១០០ក្បាល
ដោយ៖សហការី
ត្បូងឃ្មុំ៖កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបើកប្រតិបត្តិការណ៍បង្ក្រាបសង្វៀនជល់មាន់យ៉ាងធំ១កន្លែង កាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី៤ កុម្ភ: ២០១៦ នៅក្នុងកាស៊ីណូហេងហេងស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ទីតាំងនេះមានភ្ញៀវចូលលេងភាគច្រើនជាជនជាតិខ្មែរ។កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន២១នាក់ ព្រមទាំងធ្វើការរឹបអូសបានរថយន្តចំនួន១៦គ្រឿង ម៉ូតូចំនួន១៤គ្រឿង មាន់ជាក់ស្ដែងចំនួន១៤ក្បាល និងមាន់ក្នុងទ្រុងជាង១០០ក្បាលទៀត។
បច្ចុប្បន្នទាំងមនុស្សនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើការសួរនាំ ដើម្បីសុំគោលការណ៍ពីលោកព្រះរាជអាជ្ញាចាត់ការតាមនីតិវិធី៕