មន្ត្រី​កំពង់ផែ​ក្រុងព្រះសីហនុ​ពីរ​បីនាក់​ហ៊ុំ​ព័​ទ​ចំណី​ឆ្នេរ ឃុំ​បិត​ត្រាំ​ង ​ធ្វើជា​កម្មសិទ្ធិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 February, 2016 ក+ ក-

​ដោ​យ៖ អ វឹង​

ព្រះសីហនុ៖​ដីព្រៃ​លិច​ទឹក និង​ចំណី​ឆ្នេរសមុទ្រ​សាធារណៈ​ជាច្រើន​ហិកតា​នៅ​ចំណុច​មាត់ពាម ភូមិ​បទ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ត្រូវបាន​ក្រុម​ថ្នាក់ដឹកនាំ​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ នាំគ្នា​ចាក់​លុប​ហុំ​ព​ទ្ធ័​យកទៅ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​យ៉ាង​រំភើយ​។​

​បើតាម​ការ​ប្រាប់​អោយដឹងពី​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ថា អ្នក​ដែល​ទៅ​ចាក់ដី កាប់​ព្រៃ​លិច​ទឹក​និង​ឆ្នេរសមុទ្រ នៅ​ម្តុំ​ទីនោះ​មាន​លោក លូ គឹមឈុន អគ្គនាយក​កំពង់ផែ​ក្រុងព្រះសីហនុ ,​លោក សែម គី​ថា​យ ,​លោក សុខ សុង​, លោក ឆឹង សុខា , លោក ឃាង ។​

​ប្រភព​ដដែល​បន្តថា អាជ្ញាធរ​មូលដ្ឋាន​មិន​ទទួលស្គាល់​ទង្វើ​នេះ​ទេ ហើយក៏​មិនដឹងថា អស់លោក​ឩ​ក​ញ្ញ៉ា និង​មន្ត្រីរាជការ​ទាំងនោះ គាត់​យក​ច្បាប់​អ្វី​ទៅប្រើ​នោះទេ គឺ​គ្រាន់តែ​ប្រាប់​អ្នកស្រុក​ថា​ជា​ដី​របស់​កំពុងផែ​ដូច្នេះ​ពួកគេ​ចង់​ធ្វើ​អី​ក៏បាន​ដែរ ។​

​កន្លងមក លោក អភិបាលខេត្ត ព្រះសីហនុ​និង លោក អភិបាលស្រុក​ព្រៃនប់​គាត់​ពុំដែល​បានដឹង​ទេ ទើបតែ​នៅ​ល្ងាច​ថ្ងៃទី​៤ ខែ​កុ​ម្ភះ នេះ អាជ្ញាធរ​ឃុំ និង​ស្រុក​នាំគ្នា​ចុះទៅពិនិត្យ​ផ្ទាល់​ប៉ុន្តែ​មិនទាន់មាន​របាយការណ៍​ជាក់លាក់​ពី​ចំណាត់​ការណ៍​នៅឡើយ​ទេ​៕​
338866228654