ដោយ៖សាម
ភ្នំពេញ៖នៅវេលាម៉ោង១៧និង០០នាទីល្ងាចថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០១៦ កំលាំង កងរាជអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយកំលាំងគណះបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះបង្ក្រាបទីតាំងល្បែងស៊ីសង មានដូចជាអាប៉ោង បៀ នៅចំណុច ក្រុម៤ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដឹកនាំដោយលោក ឌីរ័ត្ន ខេមរុណ អភិបាលរងខណ្ឌមានជ័យ។
ប្រតិបត្តិការនេះបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ១ឈ្មោះ ព្រាប សុវុធ ភេទប្រុស អាយុ៣៦ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ ២ឈ្មោះ ត្រេន ធឿន ភេទប្រុស អាយុ៦៥ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ ៣ឈ្មោះគួច ឃៀប ភេទប្រុស អាយុ៥៧ មុខរបរអ្នកសារពត៏មាន ស្នាកនៅ ភូមិព្រៃទា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។ដកហូតវត្ថុតាងរួមមាន ៖
១-មេអាប៉ោងចំនួន៤គ្រាប់
២-ក្រដាសកាតុងក្រាល ចំនួន០១សន្លឹក
៣-សន្លឹកបៀមួយចំនួន
៤-ម៉ូតូចំនួន០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅគ្មានស្លាកលេខ
អ្នកឃើញហេតុការណ៍នេះបាន ពេបជ្រាយថា ប្រើកម្លាំងយ៉ាងសន្ធឹក សន្ធាប់ ចុះចាប់យ៉ាងគគ្រឹកគគ្រេងផ្អើលអស់អ្នកស្រុក ទីបំផុតចាប់ បានតែមនុស្សបីនាក់ និងអាប៉ោង ៤គ្រាប់ អស្ចារ្យម៉្លេះលោកសមត្ថកិច្ច។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាខណ្ឌមានជ័យ ដើម្បីចាត់វិធានការបន្ត៕