ប៉ូលិស​ក្រុងព្រះសីហនុ​ម្នាក់​វាយ​ពលរ​ដ្ខ​បាក់​ឆ្អឹងជំនីរ នៅ​ភូមិ​ទំនប់រលក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 February, 2016 ក+ ក-

 

​ដោយ​៖ អ វឹង​

​ព្រះសីហនុ​: បុរស​ម្នាក់​បាន​អះអាងថា​ខ្លួន​គ្មាន​កំហុស​សោះ តែ​ត្រូវ​មន្ត្រីប៉ូលិស​ព្រហ្មទណ្ឌ​ម្នាក់ប្រើ​អំពើហិង្សា​ដោ​យេ​ចត​នា​វាយដំ​ទាត់​ធាក់ និង​យក​ខ្នោះដៃ​វាយ​បណ្តាលអោយ​រងរបួស​ធ្ងន់​បាក់ឆ្អឹង​ជំនីរ​ខាង​ធ្វេ​ង​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតក្នុង ក្រុម​៣៥ ភូមិ​៣​ទំនប់រលក សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​

​តាម​ប្រព​ភព​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​កន្លែងកើតហេតុ​បាន​រៀបរាប់​ប្រាប់ថា មាន​ប៉ូលិស​ម្នាក់ បានមក​ចាប់​ប្រជាពលរដ្ឋ​ម្នាក់ ហើយ​មិនឃើញ សួរនាំ​ពី​មូលហេតុ​អ្វី​ទាំងអស់​គឺគិតតែ​វាយ​ដោយ​ប្រើ​ខ្នោះដៃ​វាយ​ទៅលើ​ជនរងគ្រោះ​យ៉ាង​កំរោល​តែម្តង​។​ប្រភព​បន្តថា ប៉ូលិស បាន​វាយ​ផង និង​ស្រែក​គំរាម​ក្នុងចំណោម​អ្នក ចោមរោម​កុះករ​ថា អញ​ជា​ប៉ូលិស បើ​នរណា​ចង់ ងាប់​ចូលមក ថែមទាំង​ដក​កាំភ្លើង​ភ្ជង់​ប្រធាន ភូមិ​៣ ទំនប់រលក សម្លុត​ចង់​បាញ់ចោល​ទៀតផង ធ្វើ​ឲ្យប្រជាពលរដ្ឋ​នាំគ្នា​រត់​ជាន់ជើងគ្នា​ចូលផ្ទះ​អស់​តែម្តង​។​

​ជុំវិញ​បង្ហាញ​ខាងលើ​លោក អេង វុ​ទ្ឋី ប្រធានភូមិ ៣ ទំនប់រលក បានអោយដឹងថា លោក​បាន ទទួលដំណឹង​ករណី មាន​ប៉ូលិស​ម្នាក់​វាយ​ធ្វើ បាប​ប្រជាពលរដ្ឋ ហើយក៏​ទៅ​មើល ប៉ូលិស ម្នាក់​នោះ ឈ្មោះ ផាត សី​ុ​ផុន ជា​មន្ត្រីប៉ូលិស ព្រហ្មទណ្ឌ កំរិតធ្ងន់​នៃ​ស្នងការ​ដ្នា​ន​នគរបាល​ខេត្ត​ព្រះសីហនុ ដោយ​មន្ត្រីប៉ូលិស​រូប​មាន​កាន់ កាំភ្លើងខ្លី​១​ដើម នៅ​នឹង​ដៃ ស្រែក​ចង់​បាញ់សម្លាប់​ប្រជាពលរដ្ឋ ពេល​លោក​ប្រធានភូមិ​ចូល​ឃាត់ ត្រូវគេ ដក​កាំភ្លើង​មក​ភ្ជង់​លោក​ប្រធាន​ដោយ​គំរាមថា បើ​ចង់​ងាប់​ចូលមក​ទៀត​។​

​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​នឹងដាក់​ពាក្យ​ប្តឹង​ចំពោះ​មន្ត្រីប៉ូលិស​ម្នាក់នេះ​ដើម្បី​ឲ្យ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕

123421212545446688