អឺរ៉ុបអំពាវនាវឲ្យតួកគីទទួលយកជនភៀសខ្លួនស៊ីរី
អឺរ៉ុប៖សហគមន៍អ៊ឺរ៉ុបបានធ្វើការអំពាវនាវ និងជុំរុញឲ្យប្រទេសតួកគីទទួលយកជនភៀសខ្លួនស៊ីរីដែលរត់គេចពីសង្គ្រាមដ៏រ៉ាំរ៉ៃចំនួនប្រមាណ១ម៉ឺននាក់គ្រាដែលកំពុងរង់ចាំនៅតាមព្រំដែនតំបន់ Kilis។នេះបើយោងតាមសារព័ត៌មាន BBC។
សហភាពអ៊ឺរ៉ុបក៏ធ្លាប់បានផ្តល់ជំនួយជាច្រើនទៅឲ្យរដ្ឋាភិបាលតួកគីដើម្បីធានាឲ្យបានថាជនភៀសខ្លួនទាំងឡាយដែលស្ថិតក្រោមការគ្រប់គ្រងរបស់តួកគីមានការរស់នៅគ្រប់គ្រាន់ និងមានសុវត្ថិភាព។
គួរបញ្ជាក់ថា ប្រជាជនស៊ីរីប្រមាណជា៣៥០០០នាក់ដែលបានឆ្លងកាត់ តំបន់Aleppoដែលជាតំបនដែលមានការ រារាំងដោយរដ្ឋាភិបាលស៊ីរីមុននឹង ចូលទៅដល់តំបន់Kilisព្រំដែនរបស់ទួគី៕