ដោយ៖ សួង សាម
ខេត្តរតនគិរី ៖ ក្រុមអន្តរាគមន៍ហ្វាយអេដបង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេសនឹងផ្នែករដ្ឋបាលព្រៃឈើលំផាត់ព្រមទាំងកងរាជអាវុធហត្ថក្រុងបានលុងបង្ក្រាបបានសត្វព្រៃមួយចំនួនក្នុងក្រុងបានលុង។
ប្រតិបត្តិការបង្ក្រាបសត្វព្រៃនេះធ្វើឡើងនៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី៣ខែកុម្ភះឆ្នាំ២០១៦នៅត្រង់ចំណុចលំនៅដ្ឋានលេខ Eo.៨៣៩ ផ្លូវលេខ.៥២៦ ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ការចុះបង្ក្រាបនេះដឹកនាំដោយលោកសុខ មី អនុប្រធានក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តដោយមានការឯកភាពអនុញ្ញតតាមទូរស័ព្ទរបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី ទើបលោកចុះប្រតិបត្តិការបង្ក្រាបដែលមានកម្លាំងជំនាញចំនួន១៣នាក់ចូលរួមផងដែរ។
ការចុះត្រួតពិនិត្យឆែកឆេររុករកវត្ថុតាងបទល្មើសសត្វព្រៃនៅចំណុចទីតាំងខាងលើរួចមកក៍បានប្រទះឃើញនឹងដកហូតឈ្លុសងាប់ចំនួន៦ក្បាលទម្ងន់៧០ គីឡូក្រាម.ជ្រូកព្រៃងាប់ចំនួន២ក្បាលទម្ងន់២៥គីឡូក្រាម.ត្រកួតរស់ចំនួន៥ក្បាលទម្ងន់១៥គីឡូក្រាម.សំពោចក្រអូបរស់១ក្បាលទម្ងន់១គីឡូក្រាមផងដែរ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញបានធ្វើការដកហូតនៅវត្ថុតាងបទល្មើសសត្វព្រៃទាំងនោះយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើលំផាត់ដើម្បីចាត់ការទៅតាមនិតីវិធីស្តីពីព្រៃឈើ ក្រៅពីវត្ថុតាងបទល្មើសសត្វព្រៃខាងលើសមត្ថកិច្ចពុំបានដកហូតឬក៍ប៉ះពាល់អ្វីដទៃឡើយ ៕
ht