ដោយ៖សួង សាម
ភ្នំពេញ៖ សមត្ថកិច្ចប្រចាំខណ្ឌច្បារអំពៅ បានរាយការណ៍ថា មកដល់ម៉ោង ១២ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ គ្រោះអគ្គិភ័យត្រូវបានបាញ់ទឹកពន្លត់ទៅវិញទាំងស្រុងហើយ ក្នុងនោះផ្ទះប្រមាណ ៩ខ្នង ត្រូវបានឆេះបំផ្លាញទាំងស្រុង។
ផសមត្ថកិច្ចបានបញ្ជាក់ថា គ្រោះអគ្គិភ័យនេះ ផ្តើមចេញពីផ្ទះ ឈ្មោះ ចន្ថា ដោយសារភ្លើងចង្ក្រានដាំបាយ។ ប្រតិបត្តិការពន្លត់អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បានប្រើរថយន្តពន្លត់អគ្គិភ័យ ១០គ្រឿង។
សមត្ថកិច្ច នៅមិនទាន់បញ្ជាក់ពីទំហំខូចខាត ឬការរងគ្រោះថ្នាក់ដល់មនុស្សនៅឡើយទេ។ នៅកន្លែងកើតហេតុ ប្រជាពលរដ្ឋជាម្ចាស់ បានស្រែកទ្រហោយំយ៉ាងខ្លាំង បង្ហាញពីការស្តាយផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេដែលខំរកមកបានដោយលំបាករាប់សិបឆ្នាំកន្លងមកនេះ៕