ខេត្តបាត់ដំបង​ក្លាយជា​គោលដៅ​នៃ​ផលិតករ​ខ្សែភាពយន្ត​លំដាប់​អន្តរជាតិ​ ហូលីវូត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 February, 2016 ក+ ក-

 

ដោយ៖ អ សំអាន

​ខេត្តបាត់ដំបង​៖​ប៉ុន្មាន​ថ្ងៃមុន​ចាប់ផ្តើម​ក្នុង​ការថត​ខ្សែភាពយន្ត​លំដាប់​អន្តរជាតិ​នៅ​ខេត្ត​បាត់​ដែល​គ្រោងដំណើរការថតចាប់ពី​ថ្ងៃទី​០៧​កុម្ភៈ ឆ្នាំ​២០១៦​តទៅ នៅក្នុង​ទីប្រជុំជន​មួយចំនួន របស់ខេត្តបាត់ដំបង ​ជាពិសេស គឺ​អាគារនៃការិយាល័យសិល្បៈ របស់ មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិ ល្បៈ​ខេត្តបាត់ដំបង ត្រូវបាន​ក្រុម​ផ​លិ ត​ខ្សែភាពយន្ត​ហូលីវូដ របស់ អ្នកស្រី អេ​ន​ចូ​លី​ណា ជ្រើសរើសធ្វើជា​កន្លែង ស្ទូ​ដ​យោ​(Studio)​ដ៏​សំខាន់​ក្នុង​ការថត និង ផលិត​ខ្សែភាពយន្ត​នេះ​។​

​ជាពិសេស ចំណុច​ផ្លូវ​លេខ​២(​ម្តុំ​រោង មហោស្រព​ប្រាសាទ​មាស – សាលា បឋមសិក្សា​២​ធ្នូ​…)​និង​ផ្លូវខ្វែង​បែក​ជា​បួន នៅ​ទល់មុខ​អាគារ​ការិយាល័យ សិល្បៈ​ខេត្តបាត់ដំបង​តែម្តង ដែលជា​ផ្នែក​សំខាន់ ក្នុង​ការថត ​និង​ផលិត​ខ្សែ​​ភាពយន្ត​របស់​តារា​ហូលីវូត អេ​ន​ចូ​លី​ណា​។​

​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង ជាពិសេស​អ្នករស់នៅ​ក្នុង​ទីក្រុង​បាត់ដំបង​​ស្ថិតនៅក្នុង​សង្កាត់​ស្វាយប៉ោ​បាន​នាំ​ជ្រួលច្របល់​ចង់ឃើញ ​និង​ចង់​មើល​ពី​ការរៀបចំ​តុបតែង​ឈុត​ឆាក​ក្នុង​ការថត ​និង​តួ​សម្តែង​របស់​ក្រុម​តារា​ហូ​លី​តែ​​ម្តង​។​ឧបករណ៍​តុបតែង​ឈុត​ឆាក​ថត​រថយន្ត​គ្រប់​ម៉ាក ដែល​សុទ្ធសឹង​ជា​ប្រ​​ភេទ​រថយន្ត​ស៊េរី​ចាស់ៗ ក្នុងសម័យកាល​ចន្លោះ​ឆ្នាំ​១៩៦០-១៩៧០ ​និង​​ម៉ូតូ​ជាច្រើន​គ្រឿង ក៏ត្រូវ​បាន​ជ្រើស​រើសយកមក​ថត​ផងដែរ​។​

​សូមបញ្ជាក់ថា​៖​កន្លងមក​ខេត្តបាត់ដំបង ត្រូវបាន​ក្រុម​ផលិត​ខ្សែភាពយន្ត​​បរទេស​មួយចំនួន​យក​ទីក្រុង​នៃ​ខេត្តបាត់ដំបង​ដើម្បី​ថត​ខ្សែភាពយន្ត​ខ្នាត​វែង​របស់​ផលិតកម្ម​ភាពយន្ត​បារាំង​រឿង​” រឿង​ទ្វាររបង ” ដែល​បានបង្ហាញ​និង​លាតត្រដាង​ពី​រជ្ជកាល​ជំនាន់​អាណានិគម​បារាំងសែស និង​សម័យកាល​បន្តបន្ទាប់​… រហូតមកដល់​សម័យ​កាល​បច្ចុប្បន្ន នា​យុគសម័យ​ដែល​ទទួលបាន​នួវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​រយៈពេល​ជាង​៣០​ឆ្នាំ​កន​ន្ល​ង​មក ។​

តាមរយៈ​ក្រុមការងារ​ថត​ខ្សែភាពយន្ត​ដែល​បាន​ជួប​សម្តែង​ការគួរសម​ជាមួយ​លោក ច័ន្ទ សុផល អភិបាល ខេត្តបាត់ដំបង ​បាន​ឲ្យ​ដឹងថា ការថត​នេះ​មាន​រយៈពេល​ពេល​១​សប្តាហ៍​ចាប់ពី​ថ្ងៃទី​០៨​ដល់ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦​។​នៅ​គ្រប់​វេទិកា​ថ្លែង​ជា​សាធារណៈ​ចំពោះមុខ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង នឹង​ត្រៀម​សហការ​ឲ្យ​បានល្អ​ប្រសើរ​ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​ក្រុមការងារ​ថត​ខ្សែភាពយន្ត​នេះដើម្បី​ដំណើរការ​ក្នុង​ការថត​ឲ្យ​ទទួលបាន​ជោគជ័យ​តាម​ការគ្រោងទុក​។​

​លោក​អភិបាលខេត្ត​ក៏បាន​ផ្តោត​ការរំពឹងទុក​ថា តាមរយៈ​ការ​ខ្សែភាពយន្ត​នេះ អាចធ្វើ​ឲ្យ​ពិភពលោក​បាន​ស្គាល់​កាន់តែច្បាស់ និង​កាន់តែ​ចង់​មក​ទស្សនា​កម្ពុជា ជាពិសេស​ខេត្តបាត់ដំបងតែ​​ម្តង ហើយ​នៅ​ថ្ងៃ​អនាគត ទីតាំង​ក្រុងបាត់ដំបង ​នឹង​ក្លាយជា​គោលដៅ​បំ រើ​នូវ​វិស័យ​ទេសចរណ៍​ផង​ និង​ជាទី​តាំង​ការផលិត​ខ្សែភាពយន្ត​បរទេស​ល្បីៗ លើ​ពិភពលោក​ផងដែរ ជាពិសេស​នៅពេលនេះ​​ក្រុម​ផលិតករ​ខ្សែភាពយន្ត​ហូលីវូដ​ជាដើម ឃើញថា​ពួកគេ​បាន​ខិតខំ​តុបតែង​ឈុត​ឆាក​ក្នុង​ការថត​រឿងដែលមានចំណងជើងថា ” ដំបូងបង្អស់​…​គេ​សម្លាប់​ឪពុក​ខ្ញុំ “។ទីតាំងមួយចំនួន​ក្នុងទីក្រុង​បាត់ដំបងត្រូវបាន​គេ​រៀបចំ​ ឲ្យមានរូបភាពស្រដៀងនឹងទី​ក្រុងភ្នំពេញ​ ដូចជា រោងកុន​លុ​ច្ស​ ​មន្ទីរ​សុខាភិបាល​  ហាង​លក់ទំនិញ ​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នា​អំឡុង​ទសវត្សរ៍ឆ្នាំ​​១៩៦០ និង​១៩៧០​។​

​ប្រភព​មួយចំនួន​បាន​អះអាងថា ក្នុង​ការថត​ខ្សែភាពយន្ត​នេះ​គឺមាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង​ប្រមាណ​ជា​២​ពាន់​នាក់​ចូលរួម​សម្តែង​ថត និងកងកម្លាំងយោធពល ខេមរភូមិនក្នុង​ខេត្តក៏ត្រូវបានឲ្យចូលរួម​សម្តែង​ថត​ផងដែរ​។​

​ខ្សែភាពយន្ត​ខ្នាត​វែង​អន្តរជាតិ​លំដាប់​ពិភពលោក​ដែល​បាន និង​កំពុង​ចាប់ដំណើរការ​ថត​តាំង​ពីថ្ងៃ​ទី​៦​ខែកុម្ភៈ​មកនេះ មាន​ចំណងជើង​” ដំបូងបង្អស់​… សម្លាប់​ឪពុក​ខ្ញុំ​” ។​នេះ​ក៏​ជា​ខ្សែ​​ភាពយន្ត​ខ្នាត​វែង​លំដាប់​អន្តរជាតិ​លើក​ទី​២ ដែល​បានជ្រើសរើស​យក​ខេត្តបាត់ដំបង​ដើម្បី​ចងក្រង​ខ្សែភាពយន្ត​នេះ​ផងដែរ​ ​បន្ទាប់ពី​ខ្សែភាពយន្ត​ខ្នាត​វែង​របស់​ផលិតកម្ម​បារាំង​មួយ ដែល​បាន​ថត​ក្នុង​ឆ្នាំ​២០១៤​កន្លងទៅគឺរឿង ** ទ្វាររបង **​។​

​លោក សៀង​ឯម វូ​ន​ស្ហ៊ី អភិបាលក្រុង​បាត់ដំបង បាន​ផ្តោត​នូវ​ចំណាប់​​អារ​ម្ម​ និង​បង្ហាញ​ពី​ទស្សនៈ​មួយចំនួន​ក្នុងនាម​រដ្ឋបាល​ក្រុង​បាត់ដំបង​ថា​៖…​ខាងក្រោម​នេះ​ជា​វីដេអូ​ឃ្លី​ប​៖.

https://youtu.be/XgvGnDIdctY

bb1bb2bb3bb5bb66