ISIS ប្រហារជីវិតមនុស្សជាង៣០០នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់
អ៊ីរ៉ាក់៖កងកម្លាំងសន្តិសុខឃឺដបាននិយាយថា មនុស្សយ៉ាងហោចណាស់ជាង៣០០នាក់ត្រូវបានក្រុមសកម្មប្រយុទ្ធអ៊ីស្លាមISIS សម្លាប់ក្នុងរយៈពេល៣-៤ចុងក្រោយនេះ ស្ថិតនៅភាគខាងជើងទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់។
ប្រភពដដែលបន្តថា ក្នុងចំណោមមនុស្សជាង៣០០នាក់មានអតីតប៉ូលិសក្រុងMosul និងជនស៊ីវិលផងដែរ។ ប្រភពខាងលើបញ្ជាក់ថា ការសម្លាប់យ៉ាងរង្គាលរបស់ក្រុមអ៊ីស្លាម ISIS ធ្វើឱ្យក្រុមសកម្មប្រយុទ្ធផ្សេងទៀតនៅក្នុងប្រទេសអ៊ីរ៉ាក់ភ័យស្លន់ស្លោរ។
គួរបញ្ជាក់ថា ក្រុមអ៊ីស្លាម ISIS បានកាន់កាប់ទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់តាំងពីខែ មិថុនា ឆ្នាំ២០១៤ ក្រោយពីកងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់បោះបង់ចោលការគ្រប់គ្រង៕