សង្ស័យ​នាយក​សាលា​បឋម​ជម្ពូ​វ័ន​ចាយលុយ​PB និង​លុយ​ចំណូល​ផ្សេងៗ​ខុស​ប្រក្រតី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 February, 2016 ក+ ក-

​ដោយ៖ស សាម

ភ្នំពេញ ៖សាលាបឋមសិក្សា​ជម្ពូ​វ័ន ទោះជា​មាន​លុយ​PB (​លុយ​ទ្រទ្រង់​សាលា​របស់​គម្រោង​រាជរដ្ឋាភិបាល​) ជា​ជំនួយ​ឧបត្ថម្ភ​របស់​ស្ថានទូត​ស៊ុយ​អ៊ែត និង​លុយ​ចំណូល​បានមកពី​ប្រភព​ផ្សេងទៀត​ក៏ដោយ ឃើញថា​ការចំណាយ​ថវិកា​ក្នុង​ការកែលម្អ​សាលា​នៅតែ​ពុំមាន​តុល្យភាព ខណ​:​ដែល​ប្រជាពលរដ្ឋ អាជីវករ ម្ចាស់​ដេប៉ូ​ខ្លះ​លើកឡើងថា នៅ​ជំពាក់​ពួកគាត់​ថ្លៃ​ទិញ​សម្ភារ​:​ដដែល ធ្វើឱ្យមាន​ការងឿងឆ្ងល់​ព្រោះ​មាន​លុយ​ចំណូល​ចូល​សាលា​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ហើយ នៅ​ជំពាក់​លុយ​គេ​ទៀត សង្ស័យ​ចំណាយ​អត់​មាន​តម្លាភាព ។​

​តាម​លោកគ្រូ អ្នកគ្រូ គ្រប់​សាលា​ទូទាំងប្រទេស​បាន​និយាយ​គ្រប់ៗ​គ្នា​ឱ្យដឹងថា គ្រប់​សាលារៀន​ចាប់ពី​ថ្នាក់បឋមសិក្សា រហូតដល់​វិទ្យាល័យ សាលារៀន​ត្រូវ​បានទទួល​ជំនួយ​ថវិកា​សម្រាប់​ទ្រទ្រង់​សាលារៀន ជា​គម្រោង​របស់​រាជរ​ដ្ឋា​ភិ​បាល​ហៅថា ថវិកា PB និង​ទទួល​លុយ​ជំនួយ ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ស៊ុយ​អ៊ែត សម្រាប់​ចំណាយ​ក្នុងការ​កែលម្អ​សាលារៀន លុយ​ទាំងនោះ គិត​ទៅតាម​ចំនួន​សិស្ស ក្នុង​១​ឆ្នាំ​សិក្សា ។ សម្រាប់​គម្រោង​លុយ PB សិស្ស​ម្នាក់​ទទួលបាន ១,២​ដ​ដុល្លារ ស្មើ​៤៨០០​រៀល ក្នុង​សិស្ស​ម្នាក់​សម្រាប់​១​ឆ្នាំ ។ រីឯ​គម្រោង​ជំនួស​ឧបត្ថម្ភ​របស់​គម្រោង​ស្ថានទូត​ស៊ុយ​អ៊ែត សិស្ស​ម្នាក់​ទទួលបាន ១,៥​ដុល្លា ស្មើ ៦០០០​រៀល ក្នុង​សិស្ស​ម្នាក់ សម្រាប់​១​ឆ្នាំ បន្ថែមទៀត​។​

​ដោយឡែក សាលាបឋមសិក្សា​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ពលរដ្ឋ​សង្ស័យថា ចាយលុយ​ខុស​គម្រោង គ្មាន​តម្លាភាព នោះ សម្រាប់​ឆ្នាំ​សិក្សា​២០១៤-២០១៥ កន្លងមក មាន​សិស្ស សរុប​ចំនួន​៣៨៨៥​នាក់ ហើយ​ត្រូវ​ទទួលបាន លុយ​ពី​គម្រោង PB , លុយ​ជំនួយ​ពី​ស្ថានទូត​ស៊ុយអែត ១០៤៨៩,៥​ដុល្លា ស្មើនឹង​៤១៩៥៨០០០​រៀល និង​លុយ​ចំណូល ផាស៊ី​លក់ដូរ​ក្នុង​សាលារៀន លុយ​ផ្ញើ​រកង់​ម៉ូតូ ១៤៦២០០០០​រៀល បន្ថែមទៀត សរុប​ក្នុង​មួយឆ្នាំ ចំណូល ៥៦៥៧៨០០០​រៀល គិត​ជា​ដុល្លា ១៤១៤៤,៥​ដុល្លា ។ ទោះជា​សាលា​មាន​លុយ​ចំណូល សម្រាប់​ចំណាយ កែលម្អ​សាលា ក្នុង​១​ឆ្នាំ​ជាង​១​ម៉ឺន​ដុល្លារ​ក្តី ឃើញថា ក្នុង​ឆ្នាំ​២០១៥​កន្លងមក ការសាងសង់ កែលម្អ​ក្នុង​សាលារៀន ហាក់បីដូច​ជាតិ​តិចតួច ពុំមាន​តុល្យភាព​ទៅនឹង​លុយ​ចំណូល​ក្នុង​១​ឆ្នាំ ហើយ​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ បាន​លើកឡើងថា នាយក​សាលា នៅ​ជំពាក់​លុយ​គាត់​ថ្លៃ​គ្រឿង​សម្ភារ​:​សំណង់​ដដែល ដែល​គេ​សង្ស័យថា នាយក​សាលា ចាយលុយ​ក្នុង​គម្រោង មិន​ប្រក្រតី​លុយ​ជាង​១​ម៉ឺន​ដុល្លារ ចំណាយ​អត់​គ្រប់គ្រាន់ នៅ​ជំពាក់​គេ​ទៀត ហើយ​ម្យ៉ាងវិញទៀត សង្ស័យ​នាយក​សាលា កឹ​ប​កេង​លុយ​គម្រោង​ជំនួយ ។​

ភាព​សង្ស័យ​ខាងលើ ពី​មាត់​មួយ​ទៅ​មាត់​មួយ ពី​ពលរដ្ឋ​ម្នាក់ ទៅ​ពលរដ្ឋ​ម្នាក់ ងឿងឆ្ងល់​គ្រប់គ្នា ហើយ​ត្រូវបាន​អ្នកសារព័ត៌មាន​ជាច្រើន​នាក់ សុំ​ជួប​សម្ភាសន៍​ជាមួយ​នាយក​សាលា លោក ស្វាយ សារុន ដែល​ម្ចាស់​អ្នកទទួល​កាន់​លុយ​គម្រោង​លុយ​ជំនួយ ឆ្នាំ​២០១៥ ក៏ប៉ុន្តែ លោកនាយក​សាលា មិនអាច​ផ្តល់​បទសម្ភាសន៍​បានទេ នៅ​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភ​: ឆ្នាំ​២០១៦​នេះ ដោយ​លោក​ប្រាប់ថា ឱ្យទៅ​សាកសួរ​ប្រធាន​មន្ទីរអប់រំ​រាជធានី​ភ្នំពេញ​ជាមុនសិន​ទៅវិញ ហើយ​លោកនាយក​ដើរចូល​ក្នុង​បន្ទប់​បាត់ ។​

​គួរ​រំលឹក​ផងដែរ​ថា សាលារៀន​ខាងលើ​កើតមាន​ទំនាស់ គ្នា​រវាង​នាយក​សាលា​និង​នាយករង​២​នាក់​កន្លងមក ក៏​ឈ្លោះ​គ្នា​រឿង​លុយកាក់​ចំណូល​ចំណាយ​មិន​ប្រក្រតី​នេះដែរ​រហូត​ចាត់ទុក​នាយករង​២​នាក់​ជា​ឆ្អឹង ទទឹង​ក របស់​នាយក​សាលា ៕

https://youtu.be/rTcyR1Y_VzY265413

258741+=