អ៊ីរ៉ាក់៖ទាហានអ៊ីរ៉ាក់ និងក្រុមសម្ព័ន្ធនិកាយស៊ុននីបានបើកការប្រយុទ្ធគ្នាយ៉ាងខ្លាំងជាមួយក្រុម ISISរហូតដណ្តើមបានតំបន់ភាគខាងកើតទីក្រុង រ៉ាម៉ាឌី មកកាន់កាប់វិញ។ នេះបើយោងតាមការអាងអះពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់។
យោធាអ៊ីរ៉ាក់និយាយទៀតថា ទឹកដីដណ្ដើមបានមកវិញពីក្រុមISIS ជាផ្លូវតភ្ជាប់ទៅទីក្រុងបាដាដចំងាយ១១៩គីឡូម៉ែត។ ក្នុងចំណោមផ្លូវឆ្លងកាត់ទៅទីក្រុងបាដដ ក្នុងនោះមានស្រុកSajjariyah និង ស្រុកJuwaiba ផងដែរ។ យោធាអ៊ីរ៉ាក់ថា នេះជាការជោគជ័យមួយចំណែកដែរ ដោយសារការខិតខំប្រឹងប្រែងរបស់កងទ័ពអ៊ីរ៉ាក់និងក្រុមសម្ព័ន្ធនិកាយ ស៊ុននី។ ជាមួយគ្នានោះយោធាអ៊ីរ៉ាក់បានអះអាងថា នឹងខិតខំដណ្ដើមទឹកដីបន្តទៀត ពីក្រុមអ៊ីស្លាមISIS។
គួរបញ្ជាក់ថា ក្រុមអ៊ីស្លាមISIS បានកាន់កាប់តំបន់នៅភាគខាងកើតទីក្រុងរ៉ាម៉ាឌីតាំងពីថ្ងៃទី២៨ខែ ធ្នូ ឆ្នាំ២០១៥ ក្រោយពីកងទ័ពអ៊ីរ៉ាក់បោះបង់ចោលការគ្រប់គ្រង។ ទោះជាយ៉ាងណាកងទ័ពអ៊ីរ៉ាក់បានដណ្ដើមទឹកដីមកវិញដោយជោគជ័យ ពីក្រុមអ៊ីស្លាមISIS បន្តបន្ទាប់។ ជាក់ស្ដែងកាលពីប៉ុន្មានខែមុន កងទ័ពអ៊ីរ៉ាក់បានគ្រប់គ្រងនៅទីក្រុងសំខាន់ៗ នៅខេត្តអានបា៕