រឿង​”​ដំបូងបង្អស់​គេ​សម្លាប់​ឪពុក​ខ្ញុំ​”​ត្រូវ ការ​អ្នក​សម្តែង​២០០០​នាក់ ​បន្ថែមទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 February, 2016 ក+ ក-

ដោយ៖ ប សុផល

​ខេត្តបាត់ដំបង​៖​ផលិតករ​ដែល​កំពុង​ដំណើរ​ការថត​ខ្សែភាពយន្ដ​ឈានមុខ​គេ​របស់​ក្រុមហ៊ុន​ហូលីវូត បានប្រកាសថា ត្រូវការ​​ប្រជាជន​ប្រមាណ២០០០នាក់​បន្ថែមទៀត​នៅ​ថ្ងៃ​ចុង​ក្រោយនេះ​ដើម្បី​បញ្ចប់ការថត​នូវ​វគ្គ​ខ្លះ​នៃ​សាច់រឿង​ នៅលើទឹកដីខេត្តបាត់ដំបង ខណៈបច្ចុប្បន្នមានអ្នកចូលរួមថតជាង២ពាន់នាក់ រួចមកហើយនោះ។​

​តាម​គម្រោង នៅ​ថ្ងៃទី​១៣ ខែ​កុ​ម្ភៈ ខាងមុខនេះ ផលិតកម្ម​បុ​ប្ជា​ណា​ហូលីវូត​នឹង​រៀបចំ​ឈុត​ឆាក​ស្តីពី​ទិដ្ឋភាព​កាលពី​អតីតកាល​ដែល​ពួក​ទាហាន​ខ្មែរក្រហម​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ ដែល​អ្នកដឹកនាំ​រឿង​បាន​ជ្រើស​យក​កំណាត់​ផ្លូវ​មួយ​ខ្សែ​ក្នុង​ក្រុង​ខេត្តបាត់ដំបង​ធ្វើជា​និមិត្តរូប​។​ដើម្បី​បំពេញបន្ថែម​ឲ្យ​សាច់រឿង​មាន​ភាពប្រាកដនិយម​ដូច​ទៅនឹង​ភាពជាក់ស្តែង​នា​សម័យ​កាលនោះ(ឆ្នាំ១៩៧៥) ក្រុមហ៊ុន​បានប្រកាស​ឲ្យ​ដឹងថា ត្រូវការ​ជ្រើសរើស​ប្រជាពលរដ្ឋ​ប្រមាណ​២០០០​នាក់​បន្ថែមទៀត ខ​ណៈ​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ជាង​២០០០​នាក់​កំពុង​ចូលរួម​ថត​រួចមកហើយ​នោះ​។​

​អភិបាលក្រុង​បាត់ដំបង លោក សៀង ឯម​វួ​ន​ស្ហី នៅក្នុង​ការជួបពិភាគ្សា​គ្នា​រួមជាមួយ​ក្រុមការងារ​ផលិត​ខ្សែភាពយន្ដ​របស់​ផលិតកម្ម​បុ​ប្ជា​ណា​ហូលីវូត នៅ​ថ្ងៃទី​១០ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៦​នេះ បាន​លើកឡើងថា​៖ ក្នុង​ដំណើរ​ថត​ខ្សែភាពយន្ដ​រឿង​” ដំបូងបង្អស់​គេ​សម្លាប់​ឱ​ពុក​ខ្ញុំ “​ដែល​ដឹកនាំ​ដោយ​អ្នកស្រី Angelina Jolie ថត​លើ​ទឹកដី​ខេត្តបាត់ដំបង​នៅ​ថ្ងៃ​ចុងក្រោយ​ត្រូវ​នឹង​ថ្ងៃទី​១៣ ខាងមុខនេះ ក្រុមហ៊ុន​ត្រូវការ​ជ្រើសរើស​ប្រជាជន​ចំនួន​២០០០​នាក់​ដើម្បី​ចូលរួម​សម្តែង​បន្ថែមទៀត ប្រយោជន៍​ឲ្យ​ការថត​ឈុត​ឆាក​ខ្មែរក្រហម​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ​មាន​ស្ថានភាព​ដូចគ្នា​ពិតៗ​ទៅនឹង​ភាពជាក់ស្តែង​នា​អំឡុង​ឆ្នាំ​១៩៧៥​។​លោក​បន្តថា ជាមួយ​នោះ​ក៍​ចាំបាច់​ត្រូវ​បង្កើន​នូវ​កំលាំង​សហភាព សហ​ព​ន្ធ័​យុវជន​កម្ពុជា​និង​សមត្ថកិច្ច​ការពារ​សន្ដិ​សុខ​ជិត​១០០០​នាក់​ផ្សេងទៀត​ដើម្បី​សម្រួល​ដល់​ការថត​នេះ​អោយ​ទទួលបាន​លទ្ធផល​ផ្លែ​​ផ្កា ប្រយោជន៍​បាន​កម្រៃ​ដល់​ប្រជាជន​ចូលរួម​ថត​ផង និង​លើកមុខ​មាត់​ខេត្ត​ឬ​ប្រទេស​ផង ជាពិសេស​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុង និង​ក្រៅប្រទេស​ជាច្រើន​តាម​ការរំពឹងទុក​និង​បទពិសោធន៍​កន្លងមក ក្រោយពេល​ចាក់ផ្សាយ​នូវ​សាច់​រឿងនេះ​ទៅកាន់​ពិភពលោក​។​

​នៅក្នុង​ឈុត​ឆាក​ខាងលើនេះ​អាជ្ញាធរ​ក្រុង​បាន​ទទូច​សុំ​ការ​អធ្យាស្រ័យ​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ក្រុង​បាត់ដំបង​ទាំងអស់​ពិសេស​ការប៉ះពាល់​ដល់​ប​ង​ប្អូន​កំពុង​ប្រកប​អា​ជី​កម្ម​លក់ដូរ​ផ្សេងៗ ចំពោះ​ការរៀបចំ​បិទផ្លូវ​មួយចំនួន​ដែល​ពាក់​ព​ន្ធ័​លើ​ទីតាំង​ថត​ដូចជា​កំណាត់​ផ្លូវ​លេខ​១​ចាប់ពី​សណ្ឋាគារ​ប្រេ​ស្ដង់​មក​លិច​ឆ្ពោះទៅកាន់​សាលាខេត្ត និង​បត់​ទៅ​កើត​វិញ​រហូតដល់​សួនច្បារ​យុវ័ន ចំណែក​ផ្លូវ​លេខ​២ បិទ​ចាប់ពី​អាហា​រដ្ឋា​ន​ថោ​ន​ដល់​វត្ត​ដំរី​ស និង​ផ្លូវ​លេខ​៣​ចាប់ពី​ធនាគា​ក្រហម​ដល់​ផ្សារលើ​ក្នុង​បាត់ដំបង​។​

​លោក សុ វិជ្ជា ប្រធាន​ក្រុមការងារ​បច្ចេកទេស​ថ​ត​បានអោយដឹងថា​៖ ការថត​ចំនួន​៣​កន្លែង​នៅលើ​ទឹកដី​ខេត្តបាត់ដំបង​មាន​រយះពេល​១​សប្ដាហ៍​ចាប់ពី​ថ្ងៃទី​៧​ដល់​ថ្ងៃទី​១៣​ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ជា​ឈុត​ឆាក​ចាប់ផ្ដើម​នៃ​សាច់រឿង និង​ថត​នៅលើ​ទឹកដី​ខេត្តសៀមរាប​បន្ដទៀត ជា​វគ្គ​បញ្ចប់​នៃ​សាច់រឿង​ជា​ស្ថាពរ​។

តាម​ការគ្រោងទុក​ការថត​រឿង​” ដំបូងបង្អស់​គេ​សម្លាប់​ឱ​ពុក​ខ្ញុំ “ មួយ​រឿងនេះ​មាន​រយះពេល​ចំនួន​៥៥​ថ្ងៃ និង​តម្រូវ​ការចូលរួម​ថត​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប្រមាណ​ជិត​៥០០០​នាក់​៕352874
6352141875243