កូរ៉េខាងជើងកាត់ទោស​ប្រហារជីវិតមេ បញ្ជាការ​យោធា​​​ពីបទ​ពុករលួយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 February, 2016 ក+ ក-

កូរ៉េខាងជើង​៖​យោងតាម​សារព័ត៌មាន Yon hap បាន​ផ្សាយ​ថា អគ្គមេបញ្ជាការ​កូរ៉េខាងជើង​លោក Ri Yong-gil ត្រូវបាន​លោក គីម ជុង​អ៊ុន បញ្ជា​ឲ្យ​ប្រហារជីវិត​កាលពី​សប្ដាហ៍​មុន​ដោយ​ចោទប្រកាន់​ពីបទ​ពុករលួយ និង​កិបកេង​ប្រយោជន៍​ផ្ទាល់ខ្លួន​ជាច្រើន​ទៀត​។
​តាម​ប្រភព​ដដែល​បាន​បន្តថា លោក Ri Yon-gil ត្រូវបានតែងតាំង​ជា​អគ្គមេបញ្ជាការ​យោធា​ក្នុង​ឆ្នាំ ២០១៣ បន្ទាប់ពី​មាន​កាត​ពេញចិត្ត​ពី​មេដឹកនាំ​វ័យក្មេង លោ គីម ជុង​អ៊ុន និង​តែងតែ​អមដំណើរ​ចុះ​ពិនិត្យមើល សមយុទ្ធ​យោធា និង​កងកម្លាំង​យោធា​ប្រជាជន​ទៀតផង​។ ប៉ុ​ន្តៃ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ លោក Ri ត្រូវបាន​គេ​មើលថា អវត្តមាន​ពី​កិច្ចប្រជុំ​រួមមួយ​រវាង​គណបក្ស និង​យោធា ព្រមទាំង​ព្រឹត្តិការណ៍​សាកល្បង​រ៉ុ​ក​កែ​ត​ចម្ងាយ​ឆ្ងាយ​កាលពី​ថ្ងៃ អាទិត្យ​កន្លងទៅ​ផងដែរ​៕

rtx26axa-1-736x414