រដ្ឋមន្ដ្រី​សង្គមកិច្ច​អូស្ដ្រាលី​ប្រឈម​នឹង​ការដក​ចេញពី​តំណែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 February, 2016 ក+ ក-

​អូស្ត្រាលី​៖​រដ្ឋមន្ដ្រី​សង្គមកិច្ច​របស់​រដ្ឋាភិបាល​អូស្ដ្រាលី​លោក Stuart Robert កំពុង​ប្រឈម​នឹង​ការដក​ចេញពី​តំណែង​ដោយសារ​ទំនាស់​រឿង​ផលប្រយោជន៍​រួម និង​បំពាន​យ៉ាងច្បាស់​លើ​ច្បាប់​របស់​ប្រទេស​អូស្ដ្រាលី​។​
​បច្ចុប្បន្ននេះ​លោក Stuart Robert កំពុងតែ​រង​សម្ពាធ​យ៉ាងខ្លាំង​ជុំវិញ​ការធ្វើដំណើរ​លក្ខណៈ​ឯកជន​របស់ លោក​ទៅ​ចិន ហើយ​បាន​ទៅធ្វើជា​អធិបតេយ្យ​នៃ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ រវាង​ក្រុមហ៊ុន​រ៉ែ​របស់​ចិន ជាមួយនឹង​តំណាង​ក្រុមហ៊ុន​អូស្ដ្រាលី​មួយ​ដែលជា​អ្នក​បរិច្ចាគ​ប្រាក់​ទៅ ឲ្យ​គណបក្ស Liberal ដែល​កំពុង​កាន់អំណាច​ ដែលនេះ​ជា​បញ្ហា​ទំនាស់​ផល ប្រយោជន៍​រួម ។​
​​បក្សប្រឆាំង​អូស្ដ្រាលី​លើកឡើងថា រឿងនេះ​គឺជា​ការបំពាន​យ៉ាងច្បាស់​ក្រឡែត​លើ​ស្ដង់ដារ​អាកប្បកិរិយារ​បស់ រដ្ឋមន្ដ្រី​អូស្ដ្រាលី ហើយ​កំពុង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការងារ​លោក Stuart Robert​។​
​គួរ​បញ្ជាក់ថា តាម​ការអះអាង​របស់​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​អូស្ដ្រាលី​និយាយថា រដ្ឋមន្ដ្រី សង្គមកិច្ច​របស់​រដ្ឋា​ភិ​បាល​អូស្ដ្រាលី​លោក Stuart Robert នៅក្នុង​លក្ខណៈ​ផ្លូវការ​នៅពេលដែល​លោក​បានធ្វើ​ដំណើរ​ទៅ​ក្រុង​ប៉េកាំង កាលពី​ឆ្នាំ​២០១៤៕

7148558-3x2-700x467_1