រដ្ឋាភិបាល​សម្រេច​លុប​ចោល​កិច្ចសន្យា​វិនិយោគ​ផ្លូវ​១២៣​កត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​២
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 February, 2016 ក+ ក-

​ខេត្តតាកែវ​៖​លោក យស ណា​ស៊ី អភិបាលរង​ខេត្តតាកែវ តំណាង​លោក​អភិបាល​ខេត្តតាកែវ អមដំណើរ​ដោយ​លោក ជា ហុង អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្តតាកែវ លោក ឡេង កេង អភិបាលរង​ស្រុក​បាទី រួម​ជាម​ន្ត្រី​ជំនាញ នៅ​ព្រឹក​ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ​២០១៦ បាន​ចុះ​ពិនិត្យមើល​កុង​ត្រូ នៅលើ​ផ្លូវ ១២៣​កត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​២ ឆ្លងកាត់​ភូមិ​សីហា ឃុំ​ចប​ក់ ដល់​ភូមិ​តាន​ប់ ឃុំ​ត្នោត ស្រុក​បាទី ដែល​ត្រូវ​រាជរដ្ឋាភិបាល​កម្ពុជា ស​ម្រ​ច​លុបចោល​កិច្ចសន្យា​វិនិយោគ កាលពី​ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ​២០១៦​។​
​លោក​អភិបាលរង​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ត្រូវ​បញ្ឈប់​ការយក​លុយ​ពី​រថយន្ត​ដែល​ឆ្លងកាត់​ផ្លូវ និង​បានអោយ​ខាង​ស្រុក និង​ក្រុមហ៊ុន ឈូសឆាយ​ពង្រាប​ទួល​ដែលមាន​លើ​ខ្នង​ផ្លូវ​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាជន​។​
​ការបញ្ឈប់​ការយក​លុយ​ពី​រថយន្ត​ដែល​ឆ្លងកាត់​ផ្លូវ​ខាងលើ​ធ្វើ​ឲ្យ​ពលរដ្ឋ​សំដែង​ការគាំទ្រ​យ៉ាងខ្លាំង ចំពោះ​ចំណាត់ការ​នេះ ហើយ​ម្ចាស់​រថយន្ត​ដឹកទំនិញ​ជាច្រើន​បាន​ទទូច​ឲ្យ​រាជរដ្ឋាភិបាល​បញ្ឈប់​ការយក​លុយ​ពី​រថយន្ត​ដែល​ឆ្លងកាត់​ផ្លូវ​វៀង ក្រុង​ដូន​កែវ ដែល​វិនិយោគ​ដោយ​លោក ឡេង សុវណ្ណារិទ្ធ ជាបន្ទាន់​ផងដែរ គ្រា​ដែល​ការវិនិយោគ​របស់លោក ឡេង សុវណ្ណារិទ្ធ គឺ​ទទួលបាន​ប្រាក់ចំណេញ​ដ៏​លើសលុប​ជា​យូរ​ឆ្នាំ​មកហើយ​៕​ង៉ោ​ក​សារិន​

1index2