ចាប់ជនប្រដាប់អាវុធ៣នាក់ពាក់ព័ន្ធ ករណី​ប្លន់​កក្រើក​ខេត្តកណ្តាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 February, 2016 ក+ ក-

ដោយ៖អ វឹង

​ខេត្តកណ្ដាល៖បន្ទាប់ពី​មាន​ករណី​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ធ្វើ​សកម្មភាព​ប្លន់​ស្ដ្រី​២​នាក់​ម្ដាយកូន​នៅ​ស្រុក​ពញាឮ​រួចមក សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខេត្ដ​កណ្ដាល​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដម​សេនី​យ៏​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ដ បាន​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់​ឈានដល់​ឃាត់ខ្លួន​ក្រុមចោរប្លន់​ប្រដាប់អាវុធ​បាន​៣​នាក់ ដកហូត​កាំភ្លើង​៣​ដើម​និង​សម្ភារៈ​ពាក់ព័ន្ធ​ជាច្រើន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

​ស្នងការ​នគរបាល​ខេត្ដ​កណ្ដាល​លោក​ឧត្ដម​សេនី​យ៏​ទោ អ៊ា​វ ចំរើន បានអោយដឹងថា​៖ ចោរ​៣​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន ទី​១​ឈ្មោះ ទ្រី សុ ឃីម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​ព្រូឡាន មាន​ទីលំនៅ​ភូមិ​តា​គោក ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្ដ​កណ្ដាល ត្រូ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង​០៨​និង​៤៥​នាទី​ព្រឹក ទី​២​ឈ្មោះ សេង ដា ហៅ​ស្វូ​ញ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​កម្មករ​សំណង់​និង​ជាជាង​ពិតាន មាន​ទីលំនៅ​ភូមិ​តា​គោក ឃុំ​ឈ្វាំង ស្រុក​ពញាឮ ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង​០៨​និង​០០​នាទី​ព្រឹក (​ជនសង្ស័យ​រូប​ជា​អតីត​កូនប្រសារ​ជនរងគ្រោះ​) ទី​៣ ឈ្មោះ មាន វាសនា ហៅ​ជៀស ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាម​ន្ដ្រី​យោធា​បំរើការ​ងារ​នៅ​តំបន់​ប្រតិ​ប​ត្ដិ​ការ​សឹក​រង​ខេត្ដ​កំពុងស្ពឺ មាន​តួនាទី​ជា​ជំនួយការ​ការិយាល័យ មាន​ឋានន្ដរស័ក្ដិ​អនុ​សេនី​យ៏​ទោ (​ស័ក្ដិ​២) មាន​ទីលំនៅ​ភូមិ​ព្រៃ​គោល ឃុំ​ឈ្វាំង ស្រុក​ពញាឮ ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​និង​៥៨​នាទី ។

​លោក​បន្តថា​៖ ក្នុង​ប្រតិ​ប​ត្ដិ​ការ​នេះ សមត្ថកិច្ច​ដកហូត​បា​ន​កាំភ្លើងខ្លី​២​ដើម កាំភ្លើង​អាកា​របត់​១​ដើម គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់ និង​វត្ថុតាង​ជាច្រើន​ទៀត​ដែលជា​របស់​ក្រុមចោរ​និង​ជា​របស់​ជនរងគ្រោះ​ដែល​ប្លន់​បាន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

​សូម​រម្លឹកថា​៖ កាលពី​វេលា​ម៉ោង​១៩​និង​៤០​នាទី ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦ មាន​ករណី​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​លក់​ចាប់ហួយ​មួយកន្លែង​ស្ថិតក្នុង​ភូមិ​តា​គោក ឃុំ​ឈ្វាំង ស្រុក​ព​ញ​ឮ ខេត្ដ​កណ្ដាល យក​អស់ទ្រព្យ​សម្បត្ដិ​មួយចំនួន ។

​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​មាន​គ្នា​២​នាក់ ទី​១​ឈ្មោះ ព្រីង ស៊ិន ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ ទី​២​ឈ្មោះ សេង វ៉ាន់ ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ។ ស្ដ្រី​រងគ្រោះ​ទាំង​២​នាក់​ត្រូវជា​ម្ដាយ​និង​កូន​បច្ចុប្បន្ន​រស់នៅក្នុង​ភូមិ​តា​គោក ឃុំ​ឈ្វាំង ស្រុក​ពញាឮ ៕

5875496231479123487