ដោយ៖ស សាម
ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់បានរងរបួសដោយសារចាក់សាំងដុតបណ្តាលឲ្យភ្លើងឆេះរោលយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានជម្លោះជាមួយប្រពន្ធរួចមក ហើយស្ត្រីម្នាក់ដែលជាម្តាយក្មេកក៏ត្រូវភ្លើងឆេះរលាកខ្លាំងណាស់ដែរខណៈចូលទៅជួយពន្លត់ភ្លើង។
សមត្ថកិច្ចបានឲ្យដឹងថា មានករណីចាក់សាំងដុតខ្លួនឯងបន្ទាប់ពីមានជម្លោះពាក្យសំដីជាមួយប្រពន្ធ ដែលបង្កឡើងដោយបុរសជាប្តីឈ្មោះ នេត សុផាត់ណា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅ ភូមិជីរោទ៍ក្រោម ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៦ វេលាម៉ោង ២០និង៣០ នាទី ស្ថិតនៅចំណុចភូមិ-ឃុំកើតហេតុខាងលើ ។
ក្រោយពេលធ្វើសកម្មភាពម្តាយក្មេកជនបង្កឈ្មោះ ស្រូវ គឹមឆយ អាយុ៥១ឆ្នាំរស់នៅភូមិ~ឃុំខាងលើ ក៏ស្ទុះទៅឃាត់តែត្រូវភ្លើងឆាបឆេះទាំង២នាក់ជាមួយជនបង្កហេតុបណ្តាអោយរបួសធ្ងន់តែម្តង។
ក្រោយពីធ្វើសកម្មភាពរួចអ្នកទាំងពីត្រូវបានកំលាំងមន្ត្រីនគរបាលដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម៕