ឃាត់​បុរស​ស្ត្រី​៧​នាក់​ពីបទ​លេងល្បែង​ស៊ីសង​ផ្គើន​កិច្ចសន្យា​ជាមួយ​សមត្ថកិច្ច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 February, 2016 ក+ ក-

ដោយ៖ សុខណាត

មណ្ឌល​គិ​រី៖​មនុស្ស​ប្រុស​ស្រី​ចំនួន​៧​នាក់​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពីបទ​លេងល្បែង​ស៊ីសង​ឥតឈប់ឈរ​បើទោះបី​ជាក​ន្ល​ង​មកនេះ​សមត្ថកិច្ច​បាន​ប្រមូល​យកមក​ចុះកិច្ចសន្យា​ឲ្យ​បញ្ឈប់​យ៉ាងណាក៏ដោយ​។​ ​

​កំលាំង​ប៉ូលីស​នៃ​អធិការដ្ឋាន​ស្រុក​កោះ​ញែក នៅ​ថ្ងៃទី​១១​កុម្ភៈ​២០១៦ បាន​សហ​ការណ៍​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​ស្រែ​សង្គម បាន​ចុះបង្ក្រាប​ទីតាំង​លេងល្បែង​ស៊ីសង​មួយកន្លែង​ដែល​ឋិត​នៅ​ចំណុច​វាលស្រែ​ក្នុងភូមិ​រង្សី ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី ដោយ​ឃាត់ខ្លួន​បាន​មនុស្ស​៧​នាក់ ប្រុស​៣​ស្រី​៤​នាក់​ទី​១​ឈ្មោះ ឃៀង ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ ទី​២​ឈ្មោះ ឌឿ​ន ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ អ្នក​ទាំងពីរ​ជា​ប្ដី​ប្រពន្ធ​ប​ច្ចុ​ប្ប​ន្នៈ​រស់នៅ​ឃុំ​សុខសាន្ត​ស្រុក​កោះ​ញែក ទី​៣ ជាម ស៊ី​នេន ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ ទី​៤​ឈ្មោះ យាយ​លត​ឆា​ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ ទី​៥​ហ៊ាង អេង ភេទ​ស្រី​អាយុ​៥២​ឆ្នាំ​ទី​៦ ស៊ីម ពៅ​អាយុ​២៥​ឆ្នាំ​ភេទ​ប្រុស និង​ទី​៧​ឈ្មោះ ដា ឃ្មឹ​ប ភេទ​ស្រី​អាយុ​២៣​ឆ្នាំ អ្នក​ទាំងពីរ​នេះ​ជា​ប្ដី​ប្រពន្ធ​គ្នា​។​

​លោក​វរៈ សេនីយ៍​ទោ​ហ៍ កាន់ ពេញ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញែក មានប្រសាសន៍​ប្រាប់អោយដឹង​ថា​អ្នកលេង​ល្បែង​ខាងលើ​ដែល​កំលាំង​របស់លោក​ចាប់ខ្លួន​នាពេលនេះ​គឺ​សុទ្ធសឹង​ជា​អ្នកញៀន​ល្បែង​យ៉ាង​ងុបងុល​និយាយ​អប់រំ​លែង​ស្ដាប់ ព្រោះ​កន្លងមក​កំលាំង​លោក​ធ្លាប់ធ្វើ​ការឃាត់ខ្លួន​យកមក​ណែនាំ​២​ដង​រួចមកហើយ និង​ធ្លាប់​ផ្ដិតមេដៃ​លើ​កិច្ច​សន្យាថា​ឈប់​លេង​តែ​បាន​ត្រឹម​សន្យា​លេង​ប៉ុណ្ណោះ​គឺ​នៅតែ​លេង​ដដែល ឈប់​លេង​លើផ្ទះ​ទៅលេង​នៅ​វាលស្រែ​។​លោក​បន្តថា ដោយសារ​មូលហេតុ​នេះ ទើប​លោក​សំរេចចិត្ត​ប្រើ​វិធាន​ក្តៅ​ចាប់ខ្លួន​ពួក​ញៀន​ល្បែង​ទាំងអស់នោះ​តែម្ដង​។​

បច្ចុប្បន​អ្នក​ទាំង​៧​នាក់​កំពុង​បំពេញ​សំណុំបែបបទ​ដើម្បី​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌល​គី​រី​ចាត់​ទៅតាម​នីតិវិធី​៕
935287139317982