សៀមរាប៖នារីវ័យក្មេងម្នាក់ត្រូវបានគេសម្លាប់ដោយកាត់ក្បាលដាច់ចេញពីដងខ្លួនហើយយកចេញទៅបាត់ពីក្នុងផ្ទះសំណាក់ប្រាសាទកែវ ស្ថិតក្នុងក្រុងសៀមរាប ដ៏អាថ៌កំបាំង។
ហេតុការណ៍ឲ្យរន្ធត់នេះបានភ្ញាក់ផ្អើលឡើងនៅថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៦នេះ
នៅវេលាម៉ោង០៩ និង០០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦។
នារីរងគ្រោះត្រូវគេប្រទះឃើញសាកសពនារីមិនស្គាល់អត្តសញ្ញាណនេះ នៅក្នុងបន្ទប់លេខ៣០១ ផ្ទះសំណាក់ប្រាសាទកែវ ចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។នារីរងគ្រោះអាយុប្រហែល២០ឆ្នាំ ដាច់ក្បាលត្រឹម ក។
សមត្ថកិច្ចបានប្រាប់អោយដឹងថា ស្ថានភាពសាកសពគេពុំឃើញមាន ស្លាកស្នាមឈាម និងក្បាលរបស់នារីរងគ្រោះនៅក្នុងបន្ទប់ទេ និងមិនទាន់ដឹងថា ជនដៃដល់កាត់យកក្បាលនារីរងគ្រោះទៅប្លុងចោលនៅទីណានោះឡើយ ហើយក៏មិនទាន់ដឹងថា ឃាតកម្មដ៏ឃោរឃៅនេះបណ្តាលមកពីមូលហេតុអ្វីពិតប្រាកដដែរ៕