យុវ​និស្សិត​ពេទ្យ​ឆ្នាំ​ទី​៣​ម្នាក់ ​ធ្វើអត្តឃាត​ដោយចង់កមិនដឹង​មូលហេតុ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 February, 2016 ក+ ក-

​ដោយ៖ អ វឹង

កោះកុង​៖យុវជន​ម្នាក់​ជា និស្សិត​ពេទ្យ​ឆ្នាំ​ទី​៣ បានសម្រេច​ចិត្ត​ចងក ធ្វើអត្តឃាត​នៅ​ចន្លោះ​ម៉ោង ១១​ដល់​១២ យប់​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតនៅក្នុង​រោង​ចាំ​ដី​មួយកន្លែង ក្នុងភូមិ​១​សង្កាត់ ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​

​យុវជន​ដែល​គេ​ប្រទះឃើញ​ចងក​ស្លាប់​មានឈ្មោះ ប្រាក់ ស៊ី​ធួន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​កន្លែង កើតហេតុ​ខាងលើ​។​

​តាម​សម្តី​ពី​ម្តាយ​បង្កើតបាន​និយាយ​នៅ​កន្លែងកើតហេតុ​ថា កាលពី​ព្រលប់ គាត់​បាន​ហាម​មិន​កូន​ដើរលេង​ទេ ព្រោះ​ខ្លាច​មាន​បញ្ហា​ផ្សេងៗ កើតឡើង​ព្រោះ ថ្ងៃទី​១៤ ជា​ថ្ងៃ នៃ​សេចក្តីស្រលាញ់ ប៉ុន្តែ​នៅ​ម៉ោងជាង ១១​យប់ កូន​គាត់​បាន​ចេញពីផ្ទះ​បាត់ គាត់​បាន​តាមរក​ដែរ តែ​ហួសពេល​ទៅហើយ ដោយសារ​កូន​គាត់​បាន​ចងក​សម្លាប់ខ្លួន​បាត់ទៅហើយ​។​

​សមត្ថកិច្ច និង​ក្រុមគ្រូពេទ្យ បាន​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ ទៅ​សាកសព​បាន​បញ្ជាក់ថា យុវជន​ឈ្មោះ​ប្រាក់ ស៊ី​ធួន ពិតជា​ចងក ធ្វើអត្តឃាត​ខ្លួនឯង ពិត​ប្រាក់​មែន​មិនមាន ពាក់ព័ន្ធ​និង​ករណី​ផ្សេង​ឡើយ ក្រោយពី​ធ្វើ​ពិនិត្យ​ទៅ លើ​សាកសព​រួច​សមត្ថកិច្ច បានប្រគល់​សាកសព ឲ្យ​ឪពុកម្តាយ​យក ទៅធ្វើ​បុណ្យ​ទៅតាម​ប្រពៃណី​៕​
098632103214