អ៊ីរ៉ង់៖រដ្ឋាភិបាលអ៊ីរ៉ង់បានឈានទៅដល់កិច្ចសន្យាព្រមព្រៀងគ្នារួចរាល់ហើយក្នុង បញ្ជាទិញយន្តហោះ Sukhoi Su-30 ពីប្រទេសរុស្ស៊ីដើម្បីពង្រឹងនូវកងកម្លាំងជើង អាកាសរបស់ខ្លួនឲ្យកាន់តែមានភាពខ្លាំងក្លា។
លោករដ្ឋមន្ត្រី ការពារជាតិអ៊ីរ៉ង់លោក Hossein Dehghan នឹងត្រូវធ្វើដំណើរទស្សនកិច្ច និងណាត់ជួបជាមួយភាគីរុស្ស៊ីនាថ្ងៃទី១៦នេះ ហើយក្នុងការពិភាក្សាគ្នា និងចុះកិច្ចសន្យានានា មួយចំនួនទៀត ដែលក្នុងនោះដែរអ៊ីរ៉ង់ ក៏នឹងចរចាជាមួយរុស្ស៊ីក្នុងការទិញយកប្រព័ន្ធការពារគ្រាប់មីស៊ីលពីរុស្ស៊ីផងដែរ។
លោករដ្ឋមន្ត្រី បញ្ជាក់ថា ការពិភាក្សាគ្នារវាងអ៊ីរ៉ង់ និងរុស្ស៊ី លើការបញ្ជាទិញយន្តហោះ ប្រភេទនេះ ដោយសារ តែខ្លួនយល់ថា កងកម្លាំងទ័ពអាកាសអ៊ីរ៉ង់ នៅមានកម្រិត ខ្វះខាតនៅឡើយ ក្នុងការការពារ ដែនអាកាស របស់ខ្លួន។ ទន្ទឹមនោះលោករដ្ឋមន្ត្រីរំពឹងថានៅអំឡុងពេលធ្វើទស្សនកិច្ចនេះអ៊ីរ៉ង់ និងរុស្ស៊ី នឹងឈានដល់ការចុះហត្ថលេខាទិញ និងលក់យន្តហោះប្រភេទ Su-30 ផងដែរ៕