ចិនគាំទ្រចំពោះដាក់ទណ្ឌកម្មលើមហិច្ឆតានុយក្លេអ៊ែរកូរ៉េខាងជើង
ប៉េកាំង៖អ្នកនាំពាក្យឲ្យក្រសួងការបរទេសចិន Hong Lei បានមានប្រសាសន៍ថា រដ្ឋាភិបាលចិនគាំទ្រទៅដល់អង្គការសហប្រជាជាតិក្នុងការដាក់ទណ្ឌកម្មដើម្បីដោះស្រាយបញ្ហាមហិច្ឆតានុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។
ទោះបីយ៉ាងណាអ្នកនាំពាក្យរូបនេះបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខក៏គួរតែមាននៅគោលបំណងឲ្យច្បាស់លាស់នៅពេលដែលដាក់ចេញវិធានការទណ្ឌកម្មបន្ថែមទៀតនោះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ខែកុម្ភៈកន្លងទៅប្រទេសកូរ៉េខាងជើងបានសាកល្បងគ្រាប់រ៉ុក្កែតដែលមានភ្ជាប់ប្រព័ន្ធសេតថលឡាយហើយនេះក៏ជាការសាកល្បងដែលជំនះទៅនឹងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិផងដែរ៕