​អាជីវករ​ខ្មែរ​ក្នុង​ផ្សារ​រុង​ក្លឿប្រទេស​ថៃ អំពាវនាវ​សុំចូល​លក់ដូរ​វិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 February, 2016 ក+ ក-

ដោយ៖ឈ លាង

​បន្ទាយមានជ័យ​៖​ប្រជាព​រដ្ឋ​ខ្មែរ​ជា​អាជីវក​លក់ដូ​នៅក្នុង​ផ្សារ​រុង​ក្លឿ​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​ជាប់ ព្រំប្រទល់​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងមាន​ការព្រួយបារម្ភ​ចំពោះ​សុ​វត្តិភាព​ផ្ទាល់ខ្លួន​ខណៈ​ថ្មីៗ​នេះ​មាន​​អំពើហិង្សា​មួយ​បានកើត​ឡើង​គឺ​នៅ​ថ្ងៃទី​13​កុម្ភៈ ដោយសារ អាជ្ញាធ​ថៃ​ចុះ​ចាប់​និង​​រឹបអូស​យកមុខ​ទំនិញ​របស់​អាជីវក​ខ្មែរ​ដែល​លក់​នៅក្នុង​ផ្សារ​នេះ ដោយ​ចោទថា​បាន​រំលោភ​​លើ​កម្មសិទ្ធិបញ្ញា​របស់​ថៃ និង​ជា​របស់​ក្លែងក្លាយ ឬ​មិនបាន​បង់ពន្ធ​ទៅអោយ​អាជ្ញាធរ​ថៃ​ជាដើម​។​​

មកដល់ពេលនេះ​​អាជីវក​ខ្មែរ​មិនទាន់បាន​ចូលទៅ​លក់ដូរ​បាន​ដូចដើម​វិញ​ទេ គឺ​មានតែ​ប្រមាណ​ពី​20​ទៅ​30​ភាគរយ ដែល​បាន​ចូលទៅ​លក់​ក្នុង​ផ្សារ​នោះ​។​

​ក្រុមអាជីវករ​ខ្មែរ​បាន សូម​សំណូមពរ​ដល់​អាជ្ញាធរ​កម្ពុជា និង​សមត្ថកិច្ច ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ​ជួយ​រក​ដំណោះស្រាយ​ដល់​ពួកគាត់​ផង​ពីព្រោះ​ពួកគាត់​បាន​ខាតបង់​ច្រើនណាស់​ដោយសារ​ការខកខាន​មិនបាន​លក់ដូរ ក្នុង​រយៈពេល​ជាង​កន្លះ​ខែ​កន្លងមកនេះ​៕

$214