អភិបាលខេត្ត​មណ្ឌលគិរី​ចូលនិវត្តន៍​ជំនួស​ដោយ​លោក ស្វាយ សំ​អ៊ាង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 February, 2016 ក+ ក-

ដោយ៖សុខណាត

​មណ្ឌលគិរី ៖ លោក អេង ប៊ុន​ហ៊ាង ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ផ្ទេរ​មុខតំណែង ពី​អភិបាលខេត្ត​មណ្ឌលគិរី ដោយ​ដាក់​លោក ស្វាយ សំ​អ៊ាង ដែល​បច្ចុប្បន្ន​ជា​អភិបាលរង​ខេត្ត នឹងត្រូវ​ឡើងកាន់តំណែង​ជា​អភិបាលខេត្ត​មណ្ឌលគិរី​ជំនួស​វិញ ។

​នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ​នេះ​។​ការផ្ទេរ​មុខតំណែង​នេះ ក៏​អាស្រ័យ​ដោយ​លោក​អភិបាលខេត្ត អេង ប៊ុន​ហ៊ាង​ត្រូវ​ចូលនិវត្តន៍​ផងដែរ​។​

មន្ត្រី​ដដែល​បាន​បញ្ជាក់ថា បើ​គ្មានអ្វី​ប្រែប្រួល​ទេ ពិធី​ផ្លាស់ប្តូរ​តំណែង​នេះ នឹងត្រូវ​រៀបចំឡើង​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦​ស្អែក​នេះ ក្រោម​អធិបតីភាព សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​៕

852369