សិល្បករ​៦​រូប​ទទួល​អំណោយ​ពី​កម្ម​វី​ធី ” ស្ករ​គ្រាប់​សិល្បៈ ”
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 February, 2016 ក+ ក-

 

​ដោយ​៖​រតនា​

​ភ្នំពេញ​៖ សិល្បករ​ជើងចាស់​ចំនួន​៦​រូប​ដែល ប្រឈម​នឹង​ជីវភាព​បានទទួល​អំណោយ​ពី​សប្បុរសជន​តាមរយៈ​កម្មវិធី​”​ស្ករ​គ្រាប់​សិល្បៈ​”​ដែល​ផ្តើមគំនិត​ដោយ​លោក អ៊ឹម ជី​។ កម្ម​វិធិ​ប្រគល់​អំណោយ​នេះ បានរៀបចំ​ធ្វើឡើង​នៅក្នុង​បរិវេណ​កុដិ​លេខ​២៤ វត្ត​នាគ​វ័​ន្ត សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែកុម្ភៈ ម្សិល​ម៉ិ​ញ​នេះ ។​

​សិល្បករ ទាំង​៦ រូប​រួមមាន លោកគ្រូ មាស សារ៉ាន់ ដែលជា​តារាចំរៀង​, លោកតា ប៉ិ គក់ ជា​តារា​កំប្លែង​, លោកតា គុយ ហ៊ី​ន អ្នកចំរៀង​ចាប៉ីដងវែង​, តារា​សម្តែង​ជើងចាស់​អ្នកស្រី ផល្លារ​, អ្នក​សម្តែង​ជើងចាស់​អ្នកស្រី ឃុន នារី​ហៅ​យាយ ស្វិត និង​តារា​សម្តែង​លោក សារ​ម៉ុ​ត ។
​ ​ ​
ព្រះ​តេជគុណ នី សុវណ្ណ​មុនី​រ៉េត ទីប្រឹក្សា​សម្តេច​សង្ឃ​ន​ន្ទ ង៉ែត មាន​សង្ឃដីកា​រថា ជា​ញឹកញាប់​ព្រះ​តេជគុណ រួមទាំង​សប្បុរសជន​មួយចំនួនទៀត​ពិសេស លោកស្រី​ឧកញ៉ា សៀង ច័ន្ទ​ហេង អគ្គនាយិការ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​បាន​ចូលរួម​ចែករំលែក​ផ្តល់​ជា​អំណោយ​ទាំង​សម្ភារៈ​និង​បច្ច័យ​មួយចំនួន​ជូន​ដល់​ជនក្រីក្រ​ខ្វះ​ទីពឹង​។ ព្រះ​តេជគុណ​មាន​សង្ឃដីកា​រដែ​រថា ការចែក​ទាន​ដល់​ញោមប្រុស​ស្រី​ដែលជា​សិល្បករ​មាន​ជំងឺ​ង​ខ្លះ​ជរា ខ្លះ​មាន​បញ្ហា​ខ្វះខាត​ផ្នែក​ជីវភាព​នេះ​គឺជា​ទាន​ដ៏​ជ្រះថ្លា​កើតចេញពី​ទឹកចិត្ត​អាណិត​ស្រលាញ់​ចំពោះ​សិល្បករ​ដែល​ធ្លាប់​ចំណាយ​កម្លាំង​ញើស​ឈាម​ជួយ​បង្កើត​ការសប្បាយ​ដល់​ទស្សនិកជន​។​

​លោក អ៊ឹម ជីវ៉ា ដែលជា​អ្នក​ផ្តូ​ច​ផ្តើម​រៀបចំ​កម្មវិធី​”​ស្គរ​គ្រាប់​សិល្បៈ​”​នេះ​បាន​បញ្ជាក់ថា ទោះជា​មានកា​រតិ​តៀន​ខ្លះ​ពី​បុគ្គល​មួយចំនួន​ទាក់ទង​នឹង​កម្មវិធី​នេះ​ក្តី​ក៏​លោក​នៅតែ​បន្ត​បញ្ចប់​ការផ្តល់​ជូនអំណោយ​សម្រាប់​សិល្បករ​ដែល​លំបាកៗ​មួយ​ចំ​នួ​ដែរ​។

លោក​បញ្ជាក់ថា ការបង្កើត​កម្មវិធី​នេះ​គឺ​កើតចេញពី​ទឹកចិត្ត​អាណិត​ស្រលាញ់​និង​អត់ទ្រាំ​មើល​ការលំបាក​របស់​ពួកគាត់​មិនបាន​។ លោក​បញ្ជាក់ថា​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ដែល​លោក​ជួប​សិល្បករ​និង​សប្បុរជន​មួយចំនួន​តូច​ដើម្បី​ស្នើ​ឲ្យ​ពួកគាត់​ជួយ​ទិញ​ស្ករ​គ្រាប់​ដើម្បី​យក​ថវិកា​ដែល​លក់បាន​ទៅ​ជួយ​ដល់​សិល្បករ​កំពុង​ជួប​បញ្ហា​ប្រឈម​ពិសេស​ទាក់ទង​នឹង​ជីវភាព​។ លោក​ថា ថវិការ​សរុប​នៃ​ការលក់​មាន​ចំនួន​ជាង​៤០០​ដុល្លារ​អាមេរិក​ដែល​នឹង​ប្រគល់ជូន​ដល់​សិល្ប​ករទាំង​៦​រូប​ខាងលើ​។​លោក​បាន​បញ្ជាក់ថា នេះ​គឺជា​ទឹកចិត្ត​តិចតួចស្តួចស្តើង ប៉ុន្តែ​អ្វី​ទាំងអស់​ផុសចេញ​ពី​ទឹកចិត្ត​អាណិត​ស្រលាញ់​។

លោក​បញ្ជាក់ថា សិល្បករ​ដែល​មក​ទទួល​អំណោយ​នៅពេលនេះ​ពួកគាត់​ចាស់ជរា​ទៅហើយ​ហើយក៏​គ្មាន​ក្របខណ្ឌ​ក្នុង​ការទទួល​ប្រាក់បៀវត្ស​រ៍​អ្វី​ដែរ​សម្រាប់​ការចំណាយ​ទ្រ​ទង់​ជីវភាព​។ លោក​បញ្ជាក់ថា ក៏មាន​សិល្បករ​មួយចំនួន​ដែលមាន​ជំងឺ​ប្រចាំកាយ​ហើយ​នៅតែ​ព្យាយាម​ខិតខំ​សម្តែង​ដើម្បី​ជីវភាព​ផង​ដើម្បី​បម្រើការ​កម្សាន្ត​ការសប្បាយ​របស់​មហាជន​។​
​ ​
គួរ​បញ្ជាក់ដែរថា​អំណោយ​ដែល​សិល្បករ​ទទួលបាន​មានដូចជា មី​មួយ​កេស ទឹកក្រូច​មួយ​កេស ថវិកា ២០ ម៉ឺន​រៀល រួម​សម្ភារៈ​ផ្សេងៗ មួយកញ្ចប់ និង​បន្ថែម​ថវិកា បានមកពី ព្រះគ្រូ​នី​សុវណ្ណ​មុនី​រ៉េត ២០ ម៉ឺន​រៀល​។​ថវិការ​ពី​លោក ទុំ​សា​រ៉ុ​ត ហៅ​នាយ​ឃ្លោក និង​ពី​អ្នកស្រី​ថុង ស៊ីវ​ទៀង​អគ្គនាយិការ​ផលិតកម្ម​ចក្រ​វា​ឡ​ភាពយន្ត​មួយចំនួនទៀត​។ បន្ថែម​លោក​នេះ​សម្រាប់​អ្នកស្រី​ឃុន នារី ហៅ​យាយ​ស្វិត​ដែល​កំពុងមាន​ជំងឺ​ក្រិន​ថ្លើម​ទាច​ទឹក​នោះ​ក៏​ទទួលបាន​នូវ​ថវិកា ពី​អ្នកស្រី​ថុង ស៊ីវ​ទៀង​១០០​ដុល្លារ និង ព្រះគ្រូ​នី​សុវណ្ណ​មុនី​រ៉េត​១០០​ដុល្លារ​បន្ថែម​៕

44887744665774225588446669994422117744332277