សមត្ថកិច្ច​ក្រុង​បាត់ដំបង​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ​ដែល​សិស្សសាលា​ប្រមូលផ្តុំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 February, 2016 ក+ ក-

ដោយ៖សហការី

​បាត់ដំបង​÷​យុវ​សិស្ស​ប្រុស​ស្រី​ប្រមានណជាង​១០​នាក់ ត្រូវ​សមត្ថកិច្ច​ក្រុង​បាត់ដំបង​ចាប់​ប្រមូល​យកទៅ​អប់រំ និង​អញ្ជើញ​ឪពុកម្តាយ ឬ​អាណាព្យាបាល​មក​ចុះកិច្ចសន្យា​បន្ទាប់ពី​ពួកគេ​បាន​ពពាក់ពពូន​ចូលក្នុង​ទីតាំង​ច្រៀង​ខារ៉ាអូខេ​ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ផ្សេង​ដល់​សាមីខ្លួន និង​ដល់​សង្គមជាតិ ។​

មន្ត្រី​សមត្ថកិច្ច​មួយរូប​បាន​ប្រាប់ថា ដោយមាន​បណ្តឹង​ពី​អាណាព្យាបាល​សិស្សានុសិស្ស ក៏ដូចជា​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន ដែល​លើកឡើង​អំពី ករណី​កូន ចៅ​របស់ខ្លួន​មិន​ចូល សិក្សា​នៅ​សាលា ហើយ​តែងតែ​ប្រមូល​ផ្តុំគ្នា ចូល​ច្រៀង​ខារ៉ាអូខេ​ដោយ​ពពាក់ពពូន​នោះ នៅ​ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៦ នេះ លោក តូច សុភ​ក្តី ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តបាត់ដំបង បាន​ដឹកនាំ​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ឆ្មក់​ចូល ទីតាំង​បើក កន្លែង​ច្រៀង (​ខារ៉ាអូខេ​) មួយកន្លែង ស្ថិតនៅ​ភូមិ នំក្រៀប សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ដោយ​ក្នង​នោះ​ប្រទះ ឃើញ​យុវជន ជា​សិស្សសាលា ប្រមាណ ១០ នាក់ កំពុង​ច្រៀង នៅទីនេះ ។

ក្រោយ​សួរនាំ លោក​ព្រះរាជអាជ្ញារង បាន​អប់រំ​ណែនាំ ដល់​ម្ចាស់​ទីតាំង ដែល​បើក​ដោយ គ្មាន​លិខិតស្នាម​អនុញ្ញាតិ កុំ​ឲ្យ​មាន បញ្ហា​កើតមាន​ជា​បន្តទៀត ពិសេស កុំ​ឲ្យ​ក្មេងៗ អាយុ​ក្រោម ១៨ ឆ្នាំ ចូល​ច្រៀង បង្ករ​ភាព​ពពាក់ ពពូន គេចវេស សាលា​មិន​ចូលរៀន ។ ចំពោះ​យុវជន ទាំងនេះ បាន​អប់រំ​ណែនាំ និង​ឲ្យ​អាណាព្យាបាល មក​ធានា​យកទៅ​លំនៅដ្ឋាន​វិញ នា​ថ្ងៃ​ដដែល​នោះ​ផងដែរ​។​

​សូមបញ្ជាក់ថា​ក្រៅពី​ទីតាំង​(​ខារ៉ាអូខេ​)​ដែល​សមត្ថកិច្ច​បា​នប​ង្ក្រា​ប​ខាងលើនេះ គេ​ស​ង្គេ​ត​ឃើញ​មាន​ទីតាំង​(​ខារ៉ាអូខេ​)​ជាច្រើន​ទៀត ដែល​សមត្ថកិច្ច ពុំទាន់​មាន​ចំណាត់ការ ដូចជា​ទីតាំង​(​ខារ៉ាអូខេ​)​នៅ​ខាងលិច​រូបសំណាក​លោកតា​ដំបងក្រញូង ឃ្លាត​ពីរ​បង​សាលារៀន​នេ​ត​យ៉ង​ប្រ​ម៉ាណ​ជាង​100​ម៉ែត្រ ដែល​កន្លងមក​អាជ្ញាធរ និង​សមត្ថកិច្ច បានធ្វើការ​បង្ក្រាប ប៉ុន្តែ​មកទល់ពេលនេះ​ឃើញថា​ទីតាំង​(​ខារ៉ាអូខេ​)​ខាងលើ​ចាប់​កក្រើក​ឡើងវិញ​ហើយ​៕1&523541169789

1@@1254