តួកគី៖កងទ័ពអាកាសរបស់តួកគីបានចាប់ផ្តើមបើកការវាយប្រហារតាមអាកាសលើទីតាំងក្រុមសកម្មប្រយុទ្ធPKK ដែលមានទំនាក់ទំនងជាមួយក្រុមYPG បន្ទាប់ពីរងការបំផ្ទុះគ្រាប់បែកកណ្តាលទីក្រុងអង់ការ៉ា។
ការវាយប្រហារនេះបានធ្វើឡើងនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ កាលពីយប់ថ្ងៃទី១៧ កុម្ភៈដើម្បីឆ្លើយតបទៅនឹងទង្វើរបស់ក្រុមសកម្មប្រយុទ្ធនេះបន្ទាប់ពីបានបំផ្ទុះគ្រាប់បែក។ ទន្ទឹមនោះតួកគីបានចាត់ទុកថា ការវាយប្រហារនេះ ជាសកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធជាសមាជិកក្រុមYPG ជាក្រុមអ្នកប្រយុទ្ធឃឺដក្នុងប្រទេសស៊ីរី និងជាសកម្មភាពសមាជិកក្រុមសកម្មប្រយុទ្ធPKK មានមូលដ្ឋាននៅក្នុងប្រទេសតួកគី។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧កុម្ភៈ មានហេតុការណ៍វាយប្រហារដោយបំផ្ទុះគ្រាប់បែកមួយបានកើតឡើងនៅក្នុងទីក្រុងអង់ការ៉ាក្នុងប្រទេសតួកគី ដោយបានសម្លាប់មនុស្ស២៨នាក់ និងជាង៦០នាក់ផ្សេងទៀតរងរបួសផងដែរ៕
តួកគីចាប់ផ្តើមបើកការវាយប្រហារតាមអាកាសលើក្រុម PKK