ប្រទះឃើញ​សពបុរស​ជនជាតិ​​ថៃ​ដែល​បាត់​ខ្លួន​ពី​កាស៊ីណូ​នៅ​ប៉ោយប៉ែត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 February, 2016 ក+ ក-

 

ដោយ៖សហការី​

ខេត្ត​ប៉ៃលិន​៖​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​ប៉ៃលិន​កំពុង​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​​លើ​សាកសព​ជនជាតិ​ថៃ​ម្នាក់​ដែល​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦ កន្លងទៅ​ពី​កាស៊ីណូ​មួយកន្លែង​នៅ​ក្រុង​ប៉ោយប៉ែត​។​

​តាម​មន្ត្រីនគរបាល​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ស៊ុំ​និ​ត ចាក​ឈុ​ជី​រះ​សាក់​ធាន​ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជា​ជនជាតិ​ថៃ រស់នៅ​ភូមិ​៨​ឃុំ​ណង​រី ស្រុក​មឿង ខេត្ត​ឈុន​ប៊ុ​រី ប្រទេស​ថៃ មុខរបរ​ចាក់ក​កេ​ត​(​ហៅភ្ញៀវ​កាស៊ីណូ​)​ជនរងគ្រោះ​បាន​បាត់​ខ្លួន​ពី​ក្នុង​កាស៊ីណូ​ហ្វា​មី​ហ្គោ ខេត្ត​ប៉ៃលិន ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ នៅ​ម៉ោង​ប្រហែល​១៨​និង​៣០​នាទី ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦
​ប្រភព​ថា​ខណៈ​ជនរងគ្រោះ​ពេល​នៅ​ធ្វើការ​ក៏ មាន​ជន​មិន​ស្គាល់មុខ​ទួ​រ​ស័​ព្ឌ​ណាត់​ទៅ​ហូបបាយ​នៅ​ហាង​ចេក​វ័​ន្ធ នៅ​ចំណុច​ផ្សារ​ព្រំ​ដោយ​ជិះ​ម៉​តូ​ឌុប​មកដល់​ចំណុច​ខាងលើ​គេ​ឃើញ​ក្រុម​ដែល​ណាត់​ហូបបាយ​ក៏​បន្តដំណើរ​ដោយ​ជិះ​រថយន្ត​ម៉ា​កូ​រូ​ឡា​មិន​ចាំ​ផ្លាកលេខ​បើក​ចេញទៅ​បាត់​លុះដល់​ថ្ងៃទី​១៤ ខែ​ថ្ងៃ​ដដែល ខាង​ក្រុមហ៊ុន​ទំនាក់ទំនង​មក​លោកស្នងការ​គឺ​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា ចាន់​ឌិន ពី​ករណី​បាត់​ខ្លួន​ជនរងគ្រោះ​ខាងលើហើយលោកបាន​ចាត់​កម្លាំង​ស្វែងរកដែរតែ​មិនឃើញ​រហូតដល់ ថ្ងៃទី​២១​ខែកុម្ភៈ នេះ​ទើប​លេច​ឮថា​មាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​គំ​ដី​និង​ប៉ែល​ដាក់​នៅ​ជិត​នោះ ក៏​កាយ​មើលឃើញ​សាកសព​ជនរងគ្រោះ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​តែម្តង​។​

​ដោយឡែក​វេ​ប​សាយ​ថៃ​បាន​ផ្សាយ​អោយដឹងថា​ថៅកែ​ថៃ​ម្នាក់​ដែល​មក​ជួល​នៅ​កាស៊ីណូ​ប៉ៃលិន​ផ្លា​មីង​ហ្គោ​ត្រូវបាន​ដៃគូ​ភាគហ៊ុន និង​កូន បំណុល​ចាប់​ជម្រិត​តាំងពី​ថ្ងៃទី​១៤​កុម្ភៈ ឥឡូវ​រកឃើញ​សព​កប់​នៅក្បែរ​វត្ត​មួយ​ក្នុង​ទឹកដី​ប៉ៃលិន​។​ថៅកែ​នេះ​ឈ្មោះ​«​ស៊ា​ទុម​»​អាយុ​៥១​ឆ្នាំ​។​

​សមត្ថកិច្ច​មិនបាន​សន្និដ្ឋាន​យ៉ាងណា​នៅ​ឡើ​ទេ​ករណី​ប្រទះឃើញ​សាកសព​បុរស​ម្នាក់នេះ​ដោយនៅ​រង់ចាំ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចរាល់​សិន ទើប​អាច​បញ្ជាក់​ជា​ផ្លូវការ​ជា​ក្រោយ ៕

3311883821477 111555222111555222