មណ្ឌលគិរី៖ តំបន់ព្រៃឈើហាមឃាត់អភិរក្សជីវ:ចំរុះសីមា ក្នុងស្រុកកែវសីមា ស្រុកអូរាំង និងស្រុកសែនមនោរម្យប្រមាណជិត ៣០០.០០០ ហិកតា កំពុងប្រឈម និងកាប់បំផ្លាញយ៉ាង អនាធិបតេយ្យបំផុតពីសំណាក់ឈ្មួញខិលខូច ប៉ុន្តែមិនត្រូវបានគេទប់ស្កាត់ ឬបង្ក្រាប។
ប្រធានគំរោងអភិរក្សជីវ:ចំរុះសីមា លោក មាគ វុទ្ធី បានរងនូវការិះគន់យ៉ាងខ្លាំងក្លាពីគ្រប់មជ្ឈដ្ឋាន ដោយចោទថា លោក បានបន្ធូរដៃ បង្កើតអោយមានបទល្មើសកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យ មិនព្រមបង្ក្រាប ធ្វើអោយ ធនធានធម្មជាតិនិងពពួកអំបូរជីវ:ចំរុះដែលរស់នៅក្នុង តំបន់នោះប្រឈម ទៅនិងការបាត់បង់។
អ្នកភូមិរិះគន់ថាចាប់តាំងពីលោ មាគ វុទ្ធី មកគ្រប់គ្រងជាប្រធានគំរោងអភិរក្សជីវះចំរុះ នៅតំបន់នេះកាលណា មកបទល្មើស ព្រៃឈើកើតឡើងកាន់តែខ្លាំ ហើយសម្លេងរណាយន្ត(ត្រង់សឺន័រ) បានកើតឡើងឮរំពងពេញព្រៃ ជារៀងរាល់ថ្ងៃ។ ឈើប្រណិតដូចជា ធ្នង់ បេង នាងនួន រាប់សិបដើម ត្រូវបានគេកាប់រំលំគរដូចភ្នំ បន្ទាប់មកទើប ពួកឈ្មួញចូលទៅដឹកជញ្ជូនពីព្រៃ ដោយ ប្រើប្រាសមធ្យោយបាយ ជារថយន្តកែឆ្នៃប្រភេទធំៗ រួចពូកឈ្មូញបន្ត ដឹកជញ្ជូនយកទៅស្តុកទុក។ បន្ទាប់មកទៀត ទើបគេដឹកជញ្ជូនតាមរថយន្តតូចៗ ដូចជាប្រភេទ រថយន្តកាមីរី ឡង់គ្រីស័រ និង លុចស៊ីស ជាដើមនាំយកទៅលក់អោយឈ្មួញធំ នៅប្រទេសវៀតណាម យ៉ាងរលូនបំផុត ដោយដឹកឆ្លង កាត់ពីមុខស្នាក់ការអភិរក្សជីវះចំរុះអូរាំង ស្នាក់ការចំណុច 164 (ហៅ64) និង ស្នាក់កានៅស្រុកកែវសីមា គគ្រឹគគ្រេង ជារៀងរាល់ថ្ងៃ – យប់ ប៉ុន្តែសមត្ថកិច្ចពាក់ពន្ធ័និង មន្ត្រីជំនាញនាំគ្នាធ្វើមិនដឹងមិនឮ ទៅវិញ ផ្ទុយគឺពូកគេចាំតែរាប់ ក្បាលឡានយកលុយប៉ុណ្ណោះ។
ដោយឡែកចំពោះរថយន្តដឹកឈើណា ដែលមិនបានចូលបង់ក្បាលឡានឬធ្វើការ ទំនាក់ទំនងរាយការណ៍ជាមុន ច្បាស់ជាផុតមិនរួចពីការ បង្ក្រាបដោយកម្លាំងប៉េអឹមរបស់លោក ស្វាយ វណ្ណា ដែលជាប្រធានក្រុមដឹកនាំកម្លាំងប្រចាំនៅស្នាក់ អភិរក្សជីវះចំរុះខាងលើនេះ។
បទល្មើសកាប់បំផ្លាញព្រៃឈើ ដែលកំពុងតែកើតមានឡើង យ៉ាងអនាធិបតេយ្យនៅក្នុងតំបន់អភិរក្ស ជីវះចំរុះសីមា ខាងលើនេះត្រូវបានមជ្ឍដ្ឋានសង្ស័យថាលោក មាគ វុទ្ធី ក៏ជាអ្នកអាចទទួលបានផល ប្រយោជន៏ពីពួកឈ្មួញរកស៊ី ឈើទាំងនោះដែរ ទើបបានជាមិនបង្ក្រាប។
លោក មាគ វុទ្ធី មិនអាចស្វែងរកទំនាក់ទំនងដើម្បីសូមការពន្យល់បានទេ ពាក់ពន្ធ័ទៅនិងបទល្មើសកាប់បំផ្លាញ ព្រៃឈើនៅក្នុងតំបន់ដែលលោកគ្រប់គ្រងនេះ ប៉ុន្តែមជ្ឍដ្ឋានជាច្រើនបានចាត់ទុកថា ភាពអសកម្មក្នុងការគ្រប់គ្រង ថែរក្សាព្រៃឈើនៅក្នុងតំបន់អភិរក្សជីវះចំរុះសីមា គឺជាការអនុវត្តដើរ បញ្ច្រាសទិសទៅ និងគោលនយោបាយ កំនែរទំរង់របស់រាជរដ្ឋាភិបាលក្នុង កាទប់ស្កាត់កាកាប់បំផ្លាញព្រៃឈើនៅទូរទាំងប្រទេស។ កន្លងមកសម្តេច តេជោ ហ៊ុនសែន បានដាក់បទបញ្ជាយ៉ាងតឹងរឹងបំផុត អោយមន្ត្រីថា្នក់ក្រោមដែលពាក់ពន្ធ័ត្រូវតែ អនុវត្តអោយមាន ប្រសិទិ្ធភាពបំផុត ក្នុងកាទប់ស្កាត់និងបង្ក្រាប បទល្មើសកាប់បំផ្លាញព្រៃឈើខុសច្បាប់ ៕