ដោយ៖រតនា
ភ្នំពេញ៖បន្ទាប់ពីដំណឹងតារាចម្រៀងខេមរៈ ស្រីពៅមានបញ្ហាសុខភាពរហូតធ្លាក់ខ្លួនឈឺដេកដួលត្រូវបានបង្កើតភាពភ្ញាក់ផ្អើលពេញផ្ទៃប្រទេសបងប្រុសបង្កើតរបស់នាងបានចេញមុខមកស្រាយតាមវីដេអូខ្លីមួយដែលការបញ្ជាក់នេះត្រូវបានធ្វើឡើង នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។ ទោះជាយ៉ាងណាក្តីមហាជនចង់បានការបញ្ជាក់នេះត្រូវបានអ្នគាំទ្រជាច្រើនស្នើឲ្យក្រុមគ្រួសារបង្ហាញរូបថតឬបីដេអូឃ្លីបដើម្បីបញ្ជាក់ពីស្ថានភាព របស់ខេមរៈ ស្រីពៅពិតប្រាកដ។
វីដេអូខ្លីរយៈពេលប្រមាណជិត១០នាទី តារាចម្រៀង ខេមរៈ សិរីមន្ត បានថ្លែងនូវអំណរគុណចំពោះក្តីបារម្ភនិងការសាកសួរសុខទុក្ខទៅដាល់ប្អូនស្រីបណ្តូលចិត្តដែលលេចលឺដំណឹងអកុសល្យមួយចំនួនពិសេសគឺដំណឹងនាងធ្លាក់ខ្លួនឈឺធ្ងន់។លោកបញ្ជាក់ថា ប្អូនស្រីលោកមិនមានជំងឺធ្ងន់ធ្ងរដល់ថ្នាក់ដេកលើស្លឹកចេកឬស្ថិតក្នុងដំណាក់កាលរលះរលួយសាច់ដូចដំណឹងកន្លងមកទេ។លោកទទួលស្គាល់ថាខេមរៈ ស្រីពៅពិតជាមានជំងឺប៉ុន្តែជាជំងឺផ្នែកបំពង់សំឡេង ផ្នែកពោះវៀនក្រពះប៉ុណ្ណោះហើយក៏ជាហេតុដែលមិនអាចឲ្យប្អូនស្រីលោកច្រៀងបំពេរអារម្មណ៍ទស្សនិកជនបានដូចរាល់ដងហើយលោកក៏ព្យាយាមនាំប្អូនស្រីចេញទៅព្យាបាលនៅប្រទេសថៃផងដែរ។
ក្រៅពីអរគុណនិងបដិសេធបញ្ជាក់ពីលើដំណឹងអកុសល្យនេះតារាចម្រៀងលំដាប់ជួរមុខនេះបានបង្ហាញពីអារម្មណ៍អាក់អន់ស្រពន់ចិត្តជាមួយនឹងបណ្តាញសារព័ត៌មានក៏ដូចជាអ្នកជិតខាងមួយចំនួនដែលទម្លាយដំណឹងអកុលសល្យដែលលោកចាត់ទុកថាប្រាសចាកពីការពិត។ លោកបានចាត់ទុកពាក្យចរចាមអារាមមួយចំនួន ខាងលើអាចធ្វើឲ្យមានការប៉ះពាល់ដល់កិត្តិយសក្រុមគ្រួសាររបស់លោក។ ហើលោករំពឺងថា ការបញ្ជាក់នេះគឺដើម្បីតបស្នងការដឹងគុណ និងយកចិត្តទុក្ខដាក់ពីស្ថានភាពជំងឺរបស់ប្អូនស្រី។
វីដេអូខ្លីនេះត្រូវបានចែកចាយនឹងមានអ្នកចូលមើលប្រមាណកន្លះលានដងជាមួយនឹងការបញ្ចេញយោបល់(Comment)ផ្សេងៗ ជាច្រើនស្ទើមិនគួរឲ្យជឿដែលភាគច្រើនជូនពរតារាចម្រៀងស្រីត្រកូលខេមរៈឆាប់ជាសះស្បើយពីជំងឺ ហើយអ្វីដែលមហាជន និងអ្នកគាំទ្រតារាចម្រៀងខាងលំណូមពរគឺការចង់ឃើញរូបថត ឬវីដេអូឃ្លីបរបស់តារាចម្រៀងខេមរៈ ស្រីពៅដោយផ្ទាល់នឹងភ្នែក។
អ្នកលេងហ្វេសប៊ុកម្នាក់លើកឡើងថា “ខ្ញុំដឹងណាថាបងប្រុសស្រឡាញ់ហើយយកចិត្តទុកដាក់ take care លើបងពៅប៉ុណ្ណា ព្រោះបងការពារណាស់ទៅកិត្តិយសបងពៅ មិនដូចតារាដទៃនោះទេ បងពៅក៏មិនដែលសម្តែងជាមួយតារាប្រុសណាក្រៅពីបងដែរ ប៉ុន្តែសុំបង្ហាញឲ្យកាន់តេច្បាស់បានអត់? រូបថតគាត់ ឬក៏ clip video គាត់ណាបង? កុំឲ្យពួកខ្ញុំនៅតែយល់ច្រលំ ហើយក៏ដើម្បីឲ្យអ្នកដែលនិយាយមិនពិតខ្មាស់គេវិញម្តងណាបងប្រុស។ ចាត់ទុកថាជាការតបស្នងការបារម្ភរបស់ទស្សនិកជនទៅបងប្រុស”។ នៅមានអ្នកបញ្ចេញយោបល់ជាច្រើននាក់ទៀតបានស្នើឲ្យមានការបញ្ជាក់ពីសាមីខ្លួន ពិសេសការបញ្ចេញវីដេអូខ្លីរូបថតក្តីបើទោះជានាងមានបញ្ហាសុខភាពមែននោះក៏ដោយ។
ទោះជាអ្នកបញ្ចេញយោបល់ម្នាក់ផ្សេងទៀតលើកឡើងស្រដៀងគ្នាដែរថា “សម្រាប់ខ្ញុំគឺមានបញ្ហាពីរនៅក្នុងរឿងនេះ! ទីមួយគឺហេតុអីបានគេនៅសុខៗក៏សុខចិត្តប្រើមាត់ឆ្កែទៅប្រឌិតរឿងកញ្ញា? ទី2 គឺបើមិនដូចគេនិយាយទេហេតុអីក៏មិនចេញមុខបកស្រាយទុកអោយគេនៅឆ្ងល់ចឹង? ចង់ល្បីដោយសាររឿងចចាមអារាមចឹងមែន? ច្រៀងពិរោះដែរ សម្រស់ក៏ស្អាតទៀតម៉េចមិនខំអោយល្បីរឿងសមត្ថភាពសម្តែងវិញទៅ? ហើយបើឈឺវិញមែនគឺមានតែពាក្យថាអាណិតប៉ុណ្ណោះក្នុងនាមជាអ្នកគាំទ្រម្នាក់់។
កុំតូចចិត្តនឹងពាក្យរិះគន់ថា មកពីចង់ស្អាតទើបមានបញ្ហា ត្បិតគ្មានអ្នកណាមិនចង់ស្អាតទេ គ្រាន់តែអ្នកស្អាតខ្លះបែបធម្មជាតិ និងអ្នកខ្លះស្អាតដោយកែច្នៃ៕