ស៊ីរី៖សហស្ថាបនិក និងជានាយកប្រតិបត្តិបណ្ដាញទំនាក់ទំនងសង្គម Facebook លោក Mark Zuckerberg និងស្ថាបនិកបណ្ដាញសង្គម Twitter លោក Jack Dorsey បានក្លាយគោលដៅវាយប្រហាររបស់ក្រុមISIS។ នេះបើយោងតាមសារព័ត៌មាន Daily Mail។
តាមរយៈខ្សែវីដេអូថ្មីមួយរបស់ក្រុមឧទ្ទាមនេះបានបង្ហាញថា លើផ្ទៃមុខរបស់នាយកប្រតិបត្តិទាំងពីរនេះ ពោរពេញដោយស្នាមគ្រាប់កាំភ្លើង ដោយក្នុងនោះ ក្រុម ISIS បានបញ្ជាក់ថា វាជាការសងសឹងដល់បណ្ដាញសង្គមទាំងនេះ ដែលជួយដល់រដ្ឋាភិបាលអាមេរិក ក្នុងការបិទគណនីរបស់ពួកគេ ប៉ុន្តែនៅពេលនេះ ពួកគេបានគណនី Facebook និង Twitter រាប់ពាន់។
គួរបញ្ជាក់ថា កាលពីដើមខែមករា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barack Obama បានស្នើដល់បណ្ដាញសង្គម Facebook និង Twitter ឲ្យចូលរួមប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម ជាពិសេសគឺក្រុម ISIS៕