ដោយះ រតនា
ភ្នំពេញ៖ អ្នកដឹកនាំសម្តែងភាពយន្ត និងពិធីករប្រុសទូរទស្សន៍ហង្សមាសលោក សាន់ វិសាល ថ្មីៗនេះត្រូវបាននារីម្នាក់ចេញមុខបកអាក្រាតរឿងជំពាក់ប្រាក់មិនសង និងទម្លាយអាថកំបាំងស្នេហ៍លួចលាក់រហូតមានកូនម្នាក់ជាមួយ តួឯកស្រីក្នុងរឿង “រនាថស្នេហ៍” នាង ម៉ម ស្រីពៅ។ ការបកអាក្រាតនេះត្រូវបានធ្វើឡើងក្រោយពីលោកបានបញ្ចប់ទំនាក់ទំនងស្នេហា រយៈពេល៩ឆ្នាំជាមួយនាងឈ្មោះដាវីនោះផងដែរ ។
ដំណឹងស្នេហាត្រីកោណផ្ទុះផ្អើលអស់អ្នកសិល្បៈ បានកើតមានឡើងក្រោយពីAcount Facebook របស់នាងរីម្នាក់ដែលមានឈ្មោះថា Da Vy បានសរសេរបកអាក្រាតបង្ហោះទម្លាយជាសាធារណៈពីដំណើរដើមទងនៃទំនាក់ទំនងស្នេហារវាងនាង និងលោក សាន់ វិសាល ដែលមានរយៈពេល៩ឆ្នាំ រហូតធ្វើឲ្យនាងទុកចិត្តព្រមលះបង់លុយកាក់ផ្ទាល់ខ្លួនជាច្រើន ដើម្បីបំពេញតាមតម្រូវការរបស់តារាប្រុសលោក សាន់ វិសាល ។ប៉ុន្តែទីបំផុតត្រូវចាញ់បោកតារាប្រុសរូបនេះដោយការដោះដៃទៅបង្កើតទំនាក់ទំនងស្នេហាជាមួយតួឯកស្រីក្នុងរឿង “រនាថស្នេហ៍” រហូតមានកូនម្នាក់ ហើយថែមទាំងគំរាមប្តឹងនាង ព្រោះតែខឹងនាងទារលុយដែលលោក វិសាល ជំពាក់នាពេលកន្លង ។នៅលើ Acount Facebook ដដែល បានសរសេរថា “អ្នកឯងកុំមកខលគំរាមខ្ញុំក្នុងផ្លូវច្បាប់ ខ្ញុំអត់មានខ្លាចអ្នកឯងទេ ។ បោកគេហើយ ចង់ប្តឹងគេទៀត វាខលគំរាមខ្ញុំមិត្តៗជួយចែកចាយផង ។ វាបោកខ្ញុំមិនទាន់ឆ្អែតម្សិលម្ងៃវាណាត់មេតុងទីន និងខ្ញុំជួបវាស្រាប់តែចង់ឲ្យខ្ញុំដោះបំណុលតុងទីនវាទៀត ហួសចិត្ត ខ្ញុំឈប់គិតហើយ តែវាធ្វើឲ្យខ្ញុំអត់ទ្រាំមិនបានសោះ គាត់ជាតារាកំពូលបោក” ។
ការទម្លាយរឿងរ៉ាវស្នេហានេះក្រោយពីម្ចាស់ Acount Facebookខាងលើបានខកចិត្តចំពោះទង្វើរបស់លោក សាន់ វិសាល ដែលក្បត់ចិត្តនាងទៅមានស្រីថ្មីជាតារាសម្តែងខណៈដែលកន្លងទៅនាងធ្លាប់បានជួយជ្រោជ្រែងទាំងការបើកដំណើរការហាងលក់សំលៀកបំពាក់ និងជួយបង់ថ្លៃការសិក្សាផ្នែកច្បាប់នៅសកលវិទ្យាល័យជាដើម។
ពិធីករលោក សាន់ វិសាល បានឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានថាលោកមិនមានទំនាក់ទំនងស៊ីជម្រៅរហូតរួមរស់ជាមួយនារីខាងលើនោះទេ។ លោកថា នារីម្នាក់នេះគ្រាន់តែស្គាល់រាប់អានប៉ុណ្ណោះ ហើយមកពីនាងក្ដៅក្រហាយក្រោយពេលលោក និងតួឯកស្រីក្នុងរឿង «រនាតស្នេហ៍» បានក្លាយជាប្ដីប្រពន្ធនឹងគ្នា ទើបចេះតែដើរនិយាយផ្ដេសផ្ដាស និងខលមកគំរាមទារលុយពីលោកស្ទើររាល់ថ្ងៃ ហើយលោកក៏បានដាក់ពាក្យបណ្តឹងនាងពីបទបរិហាកេរិ៍្តផងដែរ។
ទោះជាយ៉ាងណាក្តីនារីដែលសុខចិត្តលាតត្រដាងកាត់កេរកាត់ខ្មាស់បង្ហាញរូបថតមួយចំនួនដើម្បីបញ្ជាក់ពីទំនាក់ទំនងនាងនិងលោក សាន់ វិសាល។ នាងក៏ព្រមានប្តឹងបកទៅកាន់លោក សាន់ វិសាល វិញដែរ៕