ប៉េកាំង៖ចិននៅតែកើតទុកមិនសុខចិត្ដ និងចោទទៅអាមេរិកថាតែងតែបង្កហេតុ ញុះញង់ឲ្យប្រទេសពាក់ព័ន្ធក្នុងជម្លោះសមូត្រចិនខាងត្បូងឲ្យប្រឆាំងចិន ដូច្នេះចិនត្រូវពង្រឹងការការពារ ព្រោះប្រមាណ៩០ភាគរយនៃសមុទ្រចិនខាងត្បូងជាកម្មសិទ្ធិរបស់ចិន។
រឿងរ៉ាវនៅដែនជម្លោះសមុទ្រចិនខាងត្បូង កំពុងស្ថិតក្នុងភាពតានតឹងជាថ្មី បន្ទាប់ចិនបានបញ្ជូនសព្វាវុធទៅដាក់ពង្រាយនៅដែនកោះជម្លោះ ដែលធ្វើឲ្យប្រទេសពាក់ព័ន្ធមានវៀតណាម ហ្វីលីពីន តៃវ៉ាន់ជា រួមនឹងសហរដ្ឋអាមេរិកបញ្ចេញប្រតិកម្មផងដែរ។
ទោះជាយ៉ាងណាក៏ដោយចិននៅតែអះអាងថា ការដាក់ពង្រាយប្រព័ន្ធការពារ ឬឧបករណ៍ការពារប្រភេទអ្វីនោះវាគ្មានទាស់ខុសអីដែរ ព្រោះចិនមានសិទ្ធិគ្រប់គ្រាន់ ផ្ទុយទៅវិញ អាមេរិកទេដែលជាអ្នកជំរុញឲ្យមានយោធាក្នុងដែនសមុទ្រចិនខាងត្បូង៕