ដោយ៖សុភ័ណ្ឌ
កំពង់ចាម៖ បុរស និងស្រ្តីដែលមានប្រពន្ធ និងប្តីរៀងៗខ្លួនហើយ បានលួចលាក់រួមរក្សលើពំនូកចំបើង ហើយត្រូវបែកការណ៍ ដោយបុរសជាប្តីរបស់ស្ត្រីនោះដឹង ក៏ប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យដោយដោទប្រកាន់ពីបទរំលោភសេពសន្ថវៈ បង្កអោយមានការ ភ្ញាក់ផ្អើលទាំងពាក់កណ្តាលអាធ្រាត្រ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ភូមិទី៤ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
តាមការបំភ្លឺរបស់(នារីរងគ្រោះ)ឈ្មោះ ប៊ុត សុខឃន អាយុ៣៤ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ បានអោយដឹងថា នៅវេលាម៉ោង១៩ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ប្តីរបស់នាងឈ្មោះ ឈា ឈាន បានធ្វើសត្វខ្វែកក្លែមស្រា ហើយបានហៅមិត្តភ័ក្តិនៅក្បែរខាង៤នាក់មកផឹកស៊ីជាមួយគ្នាអស់ស្រាចំនួន២លីត្រ។
ពេលនោះអ្នកជិតខាង២នាក់ បានត្រឡប់ទៅផ្ទះវិញ នៅសល់ឈ្មោះ នួន នី និងឈ្មោះ សុន នៅផឹកបន្ត។ បន្តិចក្រោយមក ពួកខ្លួនក៏បបួលគ្នាទៅមើលអន្ទាក់សត្វ ដែលដាក់នៅមាត់បឹង។ បន្ទាប់មកអ្នកទាំង៤(ប្តីប្រពន្ធ និងអ្នកជិតខាង)ក៏ព្រមព្រាងគ្នាទៅបឹងដោយនាង សុខឃន ជាអ្នកបើកម៉ូតូឌុបប្តីរបស់នាងឈ្មោះ ឈា ឈន រីឯ នួន នី និង សុខ ដើរតាមក្រោយ។
ពេលនាង (សុខ ឃន) ជិះម៉ូតូបានប្រហែល៧០ម៉ែត្រ ប្តីរបស់នាងឈ្មោះ ឈា ឈន បានចុះលើម៉ូតូដេកនៅលើស្មៅដោយស្រវឹងខ្លាំងពេក។ នៅពេលដេកនោះឈ្មោះ សុន បានដើរមកដល់ក៏គ្រាហ៍ប្តីនាងឲ្យទៅដេកនៅរោងចាំស្រូវក្បែរនោះ រីឯឈ្មោះនួន នី មកដល់ក៏ឡើងជិះម៉ូតូពីក្រោយនាង សុខ ឃន ទៅមើលអន្ទាក់។
ពេលជិះទៅជិតដល់កន្លែងដាក់អន្ទាក់អ្នកទាំង២ ក៏បានឈប់ម៉ូតូទុកនៅ ភ្លឺស្រែ ហើយដើរទៅអង្គុយនៅពំនូកចំបើង។ ពេលអង្គុយបានបន្តិច ឈ្មោះ នួន នី បាននិយាយថាគាត់ស្រឡាញ់នាង ហើយក៏ចាប់ផ្តើមថើប និងបានរួមរ័ក្សជាមួយគ្នារហូតបានសម្រេច។
បន្ទាប់មកទៀតអ្នកទាំង២បាននាំគ្នាទៅមើលអន្ទាក់សត្វ បានសត្វ៣ក្បាលក៏មកជិះម៉ូតូត្រឡប់មករោងចាំស្រូវឃើញប្តី (ឈា ឈាន) ដេកនៅទៅនោះ នាង(សុខ ឃន) ក៏ចុះមកដេកជាមួយប្តី ឯឈ្មោះ នួន នី ជិះម៉ូតូទៅផ្ទះរបស់គាត់វិញ។
នាង សុខ ឃន បន្តថាពេលឈ្មោះ នួន នី ទៅបាត់ប្តីរបស់នាងបានសួរថា ទៅមើលអន្ទាក់អីក៏យូរម្ល៉េេះ អានី មានធ្វើអីឯងទេ? នាងក៏បានប្រាប់ថា គ្មានធ្វើអីទេ តែប្តីនាងមិនជឿក៏លូកដៃស្ទាបប្រដាប់ភេទនាង ប៉ះទឹកកាម នាងក៏ឆ្លើយក៏សារភាពថាឈ្មោះ នួន នី បានចាប់រំលោភនាង។ភ្លាមៗនោះប្តីបានជេរនាងហើយបាននាំនាងទៅប្តឹងប៉ូលិសអោយចាប់ ឈ្មោះ នួន នី ពីបទរំលោភសេពសន្ថវៈ។
តាមចម្លើយរបស់ជនជាប់ចោទ នួន នី អាយុ ៣៧ឆ្នាំ បានអោយដឹងថា ពេលទៅដល់ពំនូកចំបើងខ្លួន និងឈ្មោះ សុខ ឃន បានអង្គុយនិយាយគ្នាលេងរួចហើយខ្លួនក៏សុំរួមរ័ក្សជាមួយនាងហើយក៏បានចាប់អោបថើប និងរួមរ័ក្សរហូតបានសម្រេច ទើបនាំគ្នាទៅដោះអន្ទាក់សត្វ បានសត្វ៣ក្បាល រួចហើយអ្នកទាំង២ក៏បានជិះម៉ូតូមកដល់រោងចាំស្រូវ ឃើញឈ្មោះ ឈា ឈន ជាប្តីរបស់នាង សុខ ឃន ដេកនៅទីនោះក៏ដាក់នាង សុខ ឃន អោយនៅជាមួយប្តី ហើយខ្លួនក៏ជិះម៉ូតូមកផ្ទះ។
លុះយូរបន្តិចស្រាប់តែឃើញ កម្លាំងសមត្ថកិច្ចការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តកំពង់ចាមបានមកឃាត់ខ្លួនតាមពាក្យ បណ្តឹងរបស់ ឈា ឈន តែម្តង៕