កម្ពុជា.ថៃ៖ ក្រុមកម្មករខ្មែរ៥នាក់ ដែលធ្វើការនៅលើទូកនេសាទសមុទ្រ ក្នុងខេត្តត្រាតប្រទេសថៃ ត្រូវបានតម្រួតថៃ ចាប់ខ្លួនដាច់ដោយឡែកពីគ្នាពាក់ព័ន្ធនឹងករណីចាប់រំលោភស្ត្រីបរទេសជនជាតិបារាំងក្នុងប្រទេសថៃ។
ប្រភពព័ត៌មានបានរាយការណ៍ថា ក្នុងចំណោមកម្មករខ្មែរទាំង៥នាក់នោះ មាន២នាក់ ត្រូវបានតម្រួត និងប្រជាពលរដ្ឋថៃប្រមាណ៥០នាក់ ចាប់ខ្លួននៅជិតកន្លែងកើតហេតុ ចំណែក៣នាក់ទៀតបានដេញតាមប្រមាញ់រហូតចាប់ខ្លួននៅច្រកព្រំដែនខេត្តកោះកុង។
ប្រភពបន្តថា នៅមុនកើតហេតុបន្ទាប់ពីសម្រាកពីការនេសាទ ក្រុមពលករខ្មែរទាំងនេះ
បាននាំគ្នាឡើងគោកទៅផឹកសុី រួចហើយក៏បែកគំនិតទៅចាប់រំលោភនារីដែលជាភ្ញៀវទេសចរបរទេសចំនួនពីរនាក់ ដែលកំពុងដើរកំសាន្តតាមឆ្នេរសមុទ្រនេះ ។
តាមការរៀបរាប់ពីបុគ្គលិករបស់សណ្ឋាគារ សែនអ៊ិនស៊ីរីសត ស្ថិតក្នុងស្រុកកោះកូតខេត្តត្រាត ប្រទេសថៃ បានបញ្ជាក់ថា នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅប៉ែកខាងក្រោយនៃសណ្ឋាគារ ដោយសារតែមាន
ភ្ញៀវដែលជាជនជាតិបរទេសម្នាក់ បានរត់មកស្រែកអោយគេជួយទាំងការភ័យខ្លាចដែលគេបានបញ្ជាក់ថាពួកគេមានគ្នា៤នាក់ ប្រុសពីរនាក់ និងស្រីពីរនាក់បាននាំគ្នាទៅដើ់រលែងកំសាន្តតាមឆ្នេរសមុទ្រនេះ ហើយក៏ត្រូវក្រុមក្មេងស្ទាវចំនួន៥នាក់ បាន
ស្ទុះមកវាយពួកខ្លួន ព្រមទាំងបានចាប់រំលោភនារីពីរនាក់នោះយ៉ាងព្រៃផ្សៃថែមទៀតផង ។
ប្រភពដដែលបានបន្តថា នៅពេលនោះដែរក៏មានប្រជាពលរដ្ឋប្រមាណជាង៥០នាក់និងកំលាំងតម្រួតបានចេញប្រតិបត្តិការទៅកាន់ចំនុចកើតហេតុដើម្បីតាមរកមុខសញ្ញាដែលប្រព្រឹត្តបទល្មើសនេះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ក្នុងនោះដែរ គេសង្គេតឃើញថា លោក សុងក្លុត សនភឹងរ៉ាក់ អភិបាលស្រុកកោះកូតក៏មានវត្តមាននៅទីនោះដែរ ដើម្បីបញ្ជាទៅកំលាំងអោយតាមរកមុខសញ្ញាទាំងនេះ គឺ នៅពេលទៅជិតដល់កន្លែងកើតហេតុ គេឃើញមានក្រុមក្មេងស្ទាវទាំង៥នាក់ បាននាំគ្នារត់គេចខ្លួនប្រសេចប្រសាច ចេញពីកន្លែងដែលពួកគេកំពុងដំណើរការនៃការសេពសន្ថវៈទៅលើនារីរងគ្រោះទាំងពីរនាក់ ដោយខ្លះរត់ទៅទាំងមិនទាន់បានស្លៀកសម្លៀកបំពាក់ផងហើយក៏ត្រូវកំលាំងឡោមព័ទ្ធឃាត់ខ្លួនបានទាំងអស់ ។
នៅទីបំផុតទើបគេដឹងថា ជនសង្ស័យទាំង៥នាក់ ដែលបានវាយជនបរទេសអោយរងរបួសធ្ងន់ និងថែមទាំងចាប់រំលោភនារីរងគ្រោះផងនោះ គឺមានឈ្មោះ ១ ចឺន ភេទប្រុសអាយុ២៥ឆ្នាំ ២ យីម ភេទប្រុស អាយុ២៥ឆ្នាំ ៣ ផៃ ភេទប្រុស អាយុ២២ឆ្នាំ៤ បុត ណាម ភេទប្រុស អាយុ២០ឆ្នាំ និង៥ឈ្មោះ ធី ភេទប្រុស អាយុ២០ឆ្នាំ ។
លោកប្រាក់ សឺតផន ប្រធានក្រុមតម្រួតបានអះអាងថា ភ្លាមៗនោះដែរជនរងគ្រោះ ដែលជាជនជាតិបរទេសទាំង៤នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យខេត្តត្រាតដោយឡែកចំពោះជនបរទេសដែលជាបុរស គឺត្រូវប្រឈមមុខនឹងការវះកាត់ទៅលើមុខរបួសថែមទៀតផង ដោយសារតែវាមានសភាពធ្ងន់ធ្ងរពេក រីឯនារីរងគ្រោះគឺត្រូវទទួលរងនូវការរំលោភបូក ដោយខ្លះបានសម្រេច និងខ្លះទៀតមិនទាន់បានសម្រេចនៅឡើយ បច្ចុប្បន្នកម្មករទូកនេសាទ្រខ្មែរទាំង៥នាក់ ត្រូវបានកំលាំងតម្រួតថៃនាំយកទៅកាន់ទីតាំងរបស់គេហើយដើម្បីធ្វើការសាកសួរបន្តតាមនិតិវិធីច្បាប់ ៕