​ផ្តន្ទាទោស​អ្នកច្រៀង អ៊ូ រស្មី ដាក់ពន្ធនា គារ​៥​ឆ្នាំ និង​ពិន័យ​១០​លាន​រៀល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 February, 2016 ក+ ក-

ដោយ៖សហការី

​ភ្នំពេញ​៖​អតីត​តារាចម្រៀង អ៊ូ រស្មី ច្រៀង​ប្រចាំ​ផលិតកម្ម​ឆ្លងដែន និង​រៃ​មាស​ត្រូវបាន​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦​សម្រេច​កែប្រែ​បទចោទប្រកាន់ និង​សម្រេច​ផ្តន្ទាទោស ដាក់ពន្ធនាគារ​៥​ឆ្នាំ និង​ពិន័យ​១០​លាន​រៀល ពីបទ​អូសទាញ​ពេស្យាចារ​កុមារ​។​

​លោក​ចៅក្រម ប្លង់ សំណាង ថ្លែង​ក្នុង​សវនាការ​ថា មាន​ភស្តុតាង​គ្រប់គ្រាន់​ទៅលើ​ជនជាប់ចោទ​ឈ្មោះ អូ រស្មី ពីបទ​អូសទាញ​ពេស្យាចារ​កុមារ តាម​បញ្ញត្តិ​មាត្រា​៣៥​ច្បាប់​ស្ដីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។​

​គួររម្លឹកថា នាពេល​សវនាការ​កន្ល​ង​ទៅ ជនរងគ្រោះ​អាយុ​១៤​ឆ្នាំ បាន​ឆ្លើយ​ទទួលស្គាល់ថា ការ​រួមភេទ​ជាមួយ​តា​តា គឺ​កើតចេញពី​ការស្ម័គ្រចិត្ត ព្រោះ​ជនរងគ្រោះ​ចង់​ក្លាយជា​តារា ពោលគឺ​គ្មាន​ការបង្ខិតបង្ខំ​នោះទេ​។​

គួរ​បញ្ជាក់ថា តារាចម្រៀង អ៊ូ រស្មី អាយុ​៣៦​ឆ្នាំ ស្នាក់នៅ​ក្នុង​បុរី​ពិភពថ្មី សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៤ យោងតាម​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ​អាយុ​១៤​ឆ្នាំ​៕