ចិន​បណ្ដេញ​មន្ត្រីជាន់ខ្ពស់​២​នាក់​ចេញពី​តំណែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 March, 2016 ក+ ក-

ប៉េកាំង​៖​រដ្ឋាភិបាល​ក្រុង​បានសម្រេច​បណ្តេញ​មន្ត្រីជាន់ខ្ពស់​២​រូប​ចេញ​តំណែង​នៅ​ភាគ​ខាងលិច​តំបន់​ស៊ី​ង​ជាំ​ង គ្រា​ដែល​ការបណ្តេញចេញ​នេះ​នាំ​ឲ្យ​មាន​ហេតុការណ៍​ផ្ទុះ​អំពើហិង្សា​ផងដែរ​។ នេះ​បើ​យោងតាម​ការបញ្ជាក់​អះអាង​ពី​អង្គការ​ឃ្លាំមើល​ប្រឆាំង​អំពើពុករលួយ​ចិន​។​
​អង្គការ​ឃ្លាំមើល​ប្រឆាំង​អំពើពុករលួយ​បញ្ជាក់​បន្ថែមទៀតថា ប្រទេស​ចិន​បានដាក់​ពន្ធនាគារ​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​នាក់ ចាប់​តាំង​លោក​ប្រធានាធិបតី Xi Jinping ចាប់​ផ្តើមធ្វើ​យុទ្ធនាការ​ប្រឆាំងនឹង​អំពើពុករលួយ​។ ទោះយ៉ាងណា​ក៏ដោយ ករណីនេះ​នៅ​មិនទាន់​បញ្ជាក់​លម្អិត​នៅឡើយ​។​
​គួរ​បញ្ជាក់ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មនុស្ស​ជាច្រើន​រយ​នាក់​បាន​ស្លាប់បាត់​បង់ជីវិត នៅក្នុង​ភាពចលាចល​នៅ​តំបន់​ស៊ី​ង​ជាំ​ង​។ បើតាម​ក្រុម​សិទ្ធិមនុស្ស​បានបញ្ជាក់​ថា បញ្ហា​ទាំងនេះ ដោយសារ​រដ្ឋាភិបាល​ចិន​មិន​ពេញ​ចិត្តនឹង​ជនជាតិភាគតិច​អ៊ុយ​ហ្គួ​រ កាន់សាសនា​អ៊ីស្លាម​៕

444