រថយន្តបុកបន្តគ្នា​៤​គ្រឿង​ស្លាប់​និង​របួស​ច្រើន​នាក់​នៅ​ស្រុក​ព្រៃ​នប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 March, 2016 ក+ ក-

ដោយ៖  គឹម បញ្ញា

ព្រះសីហនុ៖យ៉ាងហោចណាស់មានមនុស្ស​​ម្នាក់​ស្លាប់​នៅនឹង​កន្លែង និងជាច្រើន​នាក់​ទៀត​រងរបួស ដោយសារ រថយន្ត៤គ្រឿង​បុកបន្ត​គ្នា​នៅផ្លូ​វ​ជាតិលេខ៤ចន្លោះចំណោទអូរ​ត្រា​វ​ទៅតំបន់សេដ្ឋកិច្ច​ពិសេស​បិតត្រាំង ក្នុងស្រុក​ព្រៃនប់ កាលពីវេលា​ម៉ោងជាង៧យប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦នេះ  ក្នុងនោះមានរថយន្តដឹក​កាកសំណល់​ស្រា​បៀរមួយ​គ្រឿង  រថយន្ត​តួរីស​ដឹក​កម្មក​រមួ​យ​គ្រឿង និងរថយន្តកុងតឺន័រ​២គ្រឿងទៀត។

សេចក្តីរាយការណ៍ដំបូងបានឲ្យដឹងថា អ្នកបើកបររថ​យន្ត​ដឹកកម្ម​ករបានស្លាប់​នៅ​នឹង​​កន្លែង ហើយកម្មករ​ប្រមាណ​១០នាក់​ទៀត​រងរបួសធ្ងន់និងស្រាល ចំណែកអ្នកបើកបរ​រថយន្ត​៣គ្រឿង​ទៀត​បាន​រត់គេចខ្លួន។

សេចក្តីរាយការណ៍ពីអ្នកឃើញហេតុការណ៍ផ្ទាល់អោយដឹងថា ដើមហេតុ​គឺឡានកូរ៉េ​ដឹក​ស្រាបៀរ​ក្រ​ឡាប់​លើផ្លូវ ហើយ​ឡាន​កុង​តឺន័រ​បើកចុះចំណោទ​ទិសដៅ​មកពីក្រុង​ព្រះសីហនុ ក្នុងល្បឿន​លឿន​ក៏វាក់​ជាមួយនឹងឡានកូរ៉េដែលក្រឡាប់ រួចឡាន​កុងតឺនរ័នោះ កាច់ចង្កូតគេចក៏ជ្រុលទៅបុកឡាន​តួរីសដឹកកម្មករ បញ្រ្ចាសទិសគ្នានោះយ៉ាងពេញទំហឹង បង្កើតជាឧប​ទ្ទហេតុនេះដ៏សោកនាដកម្ម​នេះឡើង។

សមត្ថកិច្ចមិនទាន់បញ្ជាក់ពីរបាយការណ៍លម្អិលពីស្ថានភាពនៃគ្រោះថ្នាក់នេះនៅឡើយទេ៕

22222222222

 111111111111 3333333333333333