ស៊ូដង់៖ទ្រព្យសម្បត្តិមានតម្លៃប្រមាណ១៩លានដុល្លារអាមេរិកដែលបន្សល់ទុកសម្រាប់ក្រុមខ្លួនរបស់អតីតមេដឹកនាំក្រុមភេរវករអាល់កៃដា លោក Osama Bin Laden ត្រូវបានគេរកឃើញនៅក្នុងប្រទេសស៊ូដង់ ក្រោយការស្លាប់របស់លោកក្នុងការវាយឆ្មក់របស់អាមេរិកក្នុងឆ្នាំ២០១១ក្នុងប្រទេសប៉ាគីស្ថាន។
យោងតាមសារព័ត៌មានអាមេរិកបានផ្សាយថា លោក Bin Laden រងការវាយប្រហារនៅទីក្រុង Abbotabad ប្រទេសប៉ាគីស្ថាន។ ជាមួយគ្នានោះមេដឹកនាំក្រុមភេរវករអាល់កៃដារូបនេះបានជំរុញឲ្យក្រុមគ្រួសារគោរពបំណងខ្លួនដោយចំណាយទ្រព្យសម្បត្តិទៅលើក្រុមជីហាតអាល់កៃដា ដើម្បីជាផលប្រយោជន៍ដល់ព្រះអាឡា។ ទោះជាយ៉ាងណាទ្រព្យរបស់លោកត្រូវបានទុកនៅក្នុងប្រទេសស៊ូដង់ គេមិនច្បាស់ថាជាលុយសុទ្ធ ឬទ្រព្យសម្បត្តិអ្វីឡើយ។លោក Bin Laden រស់នៅក្នុងប្រទេសស៊ូដង់រយៈពេល ៥ឆ្នាំ តាំងពីឆ្នាំ ១៩៩០ ក្នុងនាមជាភ្ញៀវរបស់រដ្ឋាភិបាលស៊ូដង់។
គួរបញ្ជាក់ថា ក្រោយ Bin Laden ត្រូវកងកម្លាំងពិសេសអាមេរិកវាយឆ្មក់ក្នុងខែឧសភា ឆ្នាំ២០១១មក ក្រុមភេរវករអាល់ដៃត្រូវបានដឹកនាំដោយអតីតមេបញ្ជាការទីពីរគឺលោក Ayman al-Zawahiri៕

FILE – In this Dec. 24, 1998, file photo, Muslim militant and Al Quida leader Osama Bin Laden speaks to a selected group of reporters in mountains of Helmand province in southern Afghanistan. A person familiar with developments said Sunday, May 1, 2011 that bin Laden is dead and the U.S. has the body. (AP Photo/Rahimullah Yousafzai, File)