សភា​មី​យ៉ាន់​ម៉ា​នឹង​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​នា​ថ្ងៃទី​១០​មីនា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 March, 2016 ក+ ក-

​មី​យ៉ាន់​ម៉ា​៖​សភាជាតិ​នៃ​សហភាព​មី​យ៉ាន់​ម៉ា​នឹង​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីនៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦ខាងមុខនេះមុន​កាលកំណត់ ដែល​សភា​ចំនួន​បី​ជាន់ថ្នាក់ នឹង​បញ្ជូន​បេក្ខភាព​របស់ខ្លួន​មួយក្រុម​ម្នាក់ៗ ដើម្បី​ឈរឈ្មោះ​បោះឆ្នោត​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​សិន​ហួរ។​
​បេក្ខភាព​ទាំងបី​រូប​ខាងលើនេះ ត្រូវបាន​បញ្ជូន​មកពី សភាតំណាងរាស្ត្រ (​សភា​ជាន់​ទាប​), សភា​ជាន់ខ្ពស់​, និង​ក្រុមតំណាងរាស្ត្រ ដែល​តែងតាំង​ដោយ​យោធា​។ បេក្ខភាព​ណា ដែល​ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាងគេ នៅក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃទី​១០ ខែមីនា នោះ​នឹង​ក្លាយជា​ប្រធានាធិបតី ស្រប​ពេលដែល​ពីររូប​ផ្សេងទៀត នឹង​ក្លាយជា​អនុ​ប្រធានាធិបតី ដោយ​ស្វ័យប្រវត្តិ​តែម្តង​។​
​គួរ​បញ្ជាក់ថា ឈ្មោះ​បេក្ខភាព​ទាំងបី​រូប នឹងត្រូវ​បញ្ជូន​ទៅកាន់​ប្រធានសភា ហើយ​បន្ទាប់ពី​ប្រធានាធិបតី​ត្រូវបាន ជ្រើសតាំង​រួច ការបង្កើត​រដ្ឋាភិបាល​ថ្មី និង​ការផ្ទេរអំណាច​ទៅកាន់​ប្រមុខរដ្ឋ នឹងត្រូវ​ធ្វើឡើង នៅ​ថ្ងៃទី​៣១ ខែមីនា ដែល​ត្រូវជា​ពេល​ផុតកំណត់​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​៕

download