ចិន​គ្រោង​សាងសង់​រោងចក្រ​នុយ​ក្លេអ៊ែរ​អណ្តែត​លើទឹក​ចុង​ឆ្នាំនេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 March, 2016 ក+ ក-

​ប៉េកាំង​៖​រដ្ឋាភិបាល​ចិន​គ្រោង​នឹង​ចាប់ផ្តើម​ដំណើរការ​សាងសង់​រោង​ចក្រ​នុយក្លេអ៊ែរ អណ្តែត​លើ​ផ្ទៃសមុទ្រ​នៅ​ចុងឆ្នាំ២០១៦​នេះ ដោយ​អះអាងថា​គិតពី​កត្តា​សុវត្ថិ​ភាពជា​គោល​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ​។​
​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ថាមពលនុយក្លេអ៊ែរ​ជាតិចិន​លោក Sun Qin លើកឡើងថា រោងចក្រ​ខាងលើនេះ ក៏​នឹង​ដើរតួនាទី​ក្នុងការ​បូម​យក​ប្រេង និង​ឧស្ម័ន ព្រមទាំង​ចូលរួម​អភិវឌ្ឍន៍​តំបន់​កោះ និង​ទីកន្លែង​ដាច់ស្រយាល​របស់​ចិន​។ រោងចក្រ​នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​សាងសង់​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​២០១៦ ហើយ​គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ​២០១៩​។
​គួរ​បញ្ជាក់ថា ប្រទេស​ចិន មាន​រោងចក្រ​ផលិត​ថាមពលនុយក្លេអ៊ែរ​ចំនួន ៣០​កន្លែង ដែល​កំពុងដំណើរការ និង ២៤​កន្លែង​ទៀត​កំពុងតែ​ដំណើរការ​សាងសង់​៕

china-floating-nuclear-plant_650x400_81453875629