ឈ្មួញ​នៅ​កំ​ព​តថា ក្រុម​លោក ទូច សារី ប៉ូលីស​ព្រំដែន​៦០១​គាប​អ្នករកស៊ី​ខ្លាំង​ជាង​ប៉ូលីស​សេដ្ឋកិច្ច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 March, 2016 ក+ ក-

​ដោយ៖សហការី

ខេត្តកំពត​៖​ក្រុម​ឈ្មួញ​រកស៊ី​ដឹកទំនិញ​មកពី​ប្រទេស​វៀតណាម​បាន​ត្អូញត្អែរថា ពួកគាត់​ដឹកទំនិញ​ចេញ​ឬ​ចូលទៅ​ប្រទេស​វៀតណាម​ត្រូវ​បង់លុយ​ឱ្យ​កូនចៅ​លោក ទូច សារី ក្នុង​មួយ​ឡានៗ​មិន​ក្រោម​ពី​បី​ម៉ឺន​ទៅ​បួន​ម៉ឺន​រៀល​ទេ បើ​មិន​បង់លុយ​ឱ្យ​នោះ​លោក ទូច សារី និង​បញ្ជា​ឱ្យ​កូនចៅ​របស់លោក​ចាប់​បង់លុយ​ទ្វេដង ខ្លាំង​ជាង​ប៉ូលីស​សេដ្ឋកិច្ច​ទៅទៀត​។​

​ការរិះគន់​ និង​ទម្លាយ​ព័ត៌មាន​ដល់​អ្នកកាសែត​នេះ ​បាន​លេចឮ​ឡើង​នៅក្រោយ​ពេលដែល​ក្រុមអាជីវករ និង​អ្នករកស៊ី​នាំ​ទំនិញ​ចេញ ចូល​ប្រទេស​វៀតណាម​បាន គឺដោយសារ​ពួកគេ​មិន​សប្បាយ​ចិត្តនឹង​មន្ត្រី​ខ្លះ​ជា​កូនចៅ​របស់លោក ទូច សារី ដែល​គេ​អះអាងថា​បាន​គាបសង្កត់​ទារលុយ​ពី​ពួកគេ​តាម​អំពើ​ចិត្ត ផ្ទុយ​ពី​ភារកិច្ច​របស់ខ្លួន​ដែលជា​អ្នកការពារ​ព្រំដែន ប៉ុន្តែ​ខ្លាំង​ជាង​មន្ត្រី​ជំនាញ​គយ ឬ​ប៉ូលីស​សេដ្ឋកិច្ច​ទៅទៀត​។​

​កន្លងមកនេះ​កម្លាំង​របស់លោក ទូច​សារី ត្រូវគេ​មើលឃើញថា ពង្រាយក​ម្លាំងឱ្យ​ដើរ​យកលុយ​ពី​ក្រុម​ឈ្មួញ​មិន​ថា​យប់ ឬ​ថ្ងៃ​ទេ​ឱ្យ​តែមាន​បទល្មើស​ត្រូវតែ​យកលុយ​មិន​លើកលែង​នោះទេ ពិសេសនៅជុំវិញតំបន់ច្រកទ្វារអន្តរជាតិព្រែកចាក។​

​គួររំឭកថា ក្នុង​មួយ​យប់ៗ​មាន​រថយន្តដឹកទំនិញ​ជាច្រើន​គ្រឿង​ចេញ​ចូលទៅ​មកប្រទេស​វៀតណាម កម្ពុជា​ដែល​ក្រុមឈ្មួញលើកឡើងថា ត្រូវ​បង់លុយ​ឱ្យក្រុម​លោក ទូច សារី ទើបពេលថ្មីៗ​នេះ មេគង្គ​ប៉ុស្តិ៍ បាន​ភ្ជាប់​ទូ​រស​ព្វ័​ទៅរក​លោក ទូច សារី ដើម្បី​សុំ​ការ​បំ​ភ្លឹ​ផ្ទៀងផ្ទាត់ព័ត៌មានពាក់ព័ន្ធ​នឹង​ការរិះគន់​នេះដែរ តែ​ទូរស័ព្ទ​របស់លោក​មិនអាច​ទំនាក់ទំនង​បាន​៕

1ax21ax1