ដោយ៖រដ្ឋា
ភ្នំពេញ៖អាជ្ញាធរអគ្គិសនីកម្ពុជាបានប្រកាសផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញ ខេត្ដកណ្ដាល និងខេត្ដព្រៃវែងតាមពេលវេលាផ្សេងគ្នារយៈពេល៤ថ្ងៃ( ( ៣ ដល់៦ មីនា ) ចាប់ពីថ្ងៃព្រហស្បតិ៍នេះទៅដោយអះអាងថាដើម្បីអនុវត្ដការងារជួសជុល ផ្លាស់ប្ដូរ ដំឡើងបរិក្ខារ និងរុះរើគន្លងបណ្ដាញសម្រាប់ការដ្ឋានពង្រីកផ្លូវ។
សេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជាកាលពីថ្ងៃទី១ខែមីនា បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៥ល្ងាច EDC ផ្អាកការផ្គត់ផ្គង់នៅតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិទួលគោក ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ភូមិទំនប់ ភូមិពោងពាយ ភូមិបាយ៉ាប និងភូមិភ្នំពេញថ្មី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិម័ល និងភូមិសំបួរ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ និងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ចាប់ពីសង្កាត់ច្បារអំពៅទី១ រហូតដល់សង្កាត់និរោធ ក្នុងខណ្ឌច្បាររអំពៅ។
សេចក្ដីជូនដំណឹងបន្ដថា នៅថ្ងៃសុក្រ ទី៤ ខែមីនា ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៥ល្ងាច EDCនឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងលេខP១០៨ ស្ថិតនៅភូមិឡកំបោរ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិទួលគោក ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ភូមិទំនប់ ភូមិពោងពាយ ភូមិបាយ៉ាប និងភូមិភ្នំពេញថ្មី ក្នងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និង តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិទួលរការ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
សេចក្ដីជូនដំណឹងបន្ដថា នៅថ្ងៃសៅរ៍ ទី៥ ខែមីនា ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៥ល្ងាច EDCនឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងលេខ ប.ត៧០៥ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិរោងចក្រ ភូមិភ្នំពេញថ្មី និងភូមិដីថ្មី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិកោះក្របី ភូមិព្រែកថ្មី និងភូមិចំពុះក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
នៅថ្ងៃអាទិត្យ ទី៦ ខែមីនា ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងលេខP004 និងP1280 ស្ថិតនៅភូមិព្រែកប្រា ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិស្វាយតាអុក ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៧១ ចាប់ពីភូមិត្នោតជ្រុំ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រហូតដល់ភូមិម័ល ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ និងតំបន់ភ្លើងមួយចំនួបដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៨ ចាប់ពីស្រុកខ្សាច់កណ្ដាល ក្នុងខេត្ដកណ្ដាល រហូតដល់ស្រុកពារាំង ក្នុងខេត្ដព្រៃវែង រួមទាំងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅកោះឧកញ៉ាតី ក្នុងស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល៕