ជប៉ុន៖រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Fumio Kishida បានអំពាវនាវឲ្យកូរ៉េខាងជើង បន្ទន់ឥរិយាបថ និងទទួលយកនូវដំណោះស្រាយដែលចេញដោយក្រុមប្រឹក្សាសន្តិសុខនៃ អង្គការសហប្រជាជាតិ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦នេះ។
លោក Kishida បានថ្លែងថា «ទីក្រុងតូក្យូ ក្រៅពីមិនទទួលយកនូវកម្មវិធីនុយក្លេអ៊ែរ ព្រមទាំងមីស៊ីលរបស់កូរ៉េខាងជើងហើយនោះ សូម្បីតែមហិច្ឆតានុយក្លេអ៊ែរនៃរដ្ឋកុម្មុយនិស្តមួយនេះ ក៏ជប៉ុនគ្មានថ្ងៃនឹង អាចទទួលយកបាននោះដែរ។ ដូច្នេះជប៉ុន ស្នើយ៉ាងទទូចឲ្យកូរ៉េខាងជើង អនុវត្តន៍ឲ្យបានពេញលេញទៅតាម ដំណោះស្រាយរបស់អន្តរជាតិ ដែលត្រូវបានអនុម័តជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍»។
គួរបញ្ជាក់ថា ប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយអង្គការសហប្រជាជាតិប្រកាសចេញ នូវទណ្ឌកម្មសេដ្ឋកិច្ច និង ពាណិជ្ជកម្មធ្ងន់ធ្ងរ ទៅលើកូរ៉េខាងជើង ទីក្រុងព្យុងយ៉ាងក៏បានប្រកាសយ៉ាងក្តែងៗនូវគម្រោង បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ត្រៀមទុកបាញ់ជាស្រេច ដើម្បីគម្រាមទៅកាន់សត្រូវរបស់ខ្លួន៕

Japanese Foreign Minister Fumio Kishida speaks about “Japan’s foreign policy on the 60th anniversary ODA” at the national press club in Tokyo on March 28, 2014. Kishida said Japan would review its guidelines for its foreign aid for the first time since 2003 to use its limited diplomatic source more efficiently. AFP PHOTO / Yoshikazu TSUNO