ដោយ៖បញ្ញា
ភ្នំពេញ៖នៅវេលាម៉ោង៨ និង០០នាទីព្រឹកថ្ងៃទឺ៤ ខែមីនាឆ្នាំ២០១៦អគ្គនាយកដ្ឌានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានចុះធ្វើការឆែកឆេរនិងឃាត់ខ្លួនជនជាតិវៀតណាម១៣នាក់ និងជនជាតិជប៉ុនម្នាក់ដែលមករស់នៅប្រទេសកម្ពុជាដោយខុសច្បាប់ បញ្ជូនទៅស្រុកកំណើតវិញ។
ការចុះប្រត្តិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយទោ អ៊ុក ខៃសិឡា ដោយមានការសំរបសំរួលពីលោក មាសចន្ទ័ពិសិដ្ឌព្រះរាជអាជ្ញារងសាលាដំបូងរាជនីភ្នំពេញផងដែរ។
ប្រត្តិបត្តិការនេះធ្វើឡើងនៅចំណុចផ្លូវលេខ២៩២ សង្កាត់បឹងកេងកងទី២ខណ្ឌចំការមន។ក្នុងនោះដែរកំលាំងអគ្គនាយកដ្ឌានអន្តោប្រវេសន៍បានឃាត់ខ្លួនជនបរទេសចំនួន១៤នាក់ ក្នុងនោះវៀតណាម១៣នាក់ (ស្រីចំនួន៦នាក់) និងជប៉ុន១នាក់ដែលមករស់នៅប្រទេសកម្ពុជាដោយគ្មានច្បាប់។
បច្ចុប្បន្នជនជាតិវៀតណាមទាំងនិងជប៉ុនទាំង១៤នាក់ត្រូវបានបញ្ជូនទៅកាន់ការិយាលយ័នាយកដ្ឌានអន្តោប្រវេសន៏ដើម្បីធ្វើការសាកសួរនិងរៀបចំឯកសារបញ្ជូនទៅប្រទេសកំណើតវិញ៕