រថយន្ត​សាំ​យ៉ុង​បុក​បុរស​ពីរ​នាក់​ស្លាប់​ពេល​ជិះ​ម៉ូតូ​ចេញពី​ស៊ីការ​ត្រឡប់ទៅផ្ទះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 March, 2016 ក+ ក-

 

​ដោយ​៖ ខន ខេន​

ខេត្តព្រៃវែង ៖ បុរស​ពីរ​នាក់​ត្រូវជា​បងថ្លៃ ប្អូនថ្លៃ ល​នឹង​គ្នា​ត្រូវ​រថយន្តបុក​ស្លាប់​ភ្លាម​កាលពី​យប់​ថ្ងៃ​សៅរ៍​ខណៈ​គាត់​ទាំងពីរ​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ស៊ីការ​គេ​តម្រង់​ទៅផ្ទះ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង 10៖00 នាទី​យប់​ថ្ងៃទី 05 ខែមីនា ឆ្នាំ​2016​នៅ​កំណាត់​ផ្លូវជាតិ​លេខ 8 A ស្ថិតនៅ​ភូមិ​គគ​ឃុំ កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង ។​

​បុរសរងគ្រោះ​មាន​គ្នា​ពីរ​នាក់ មួយ​ឈ្មោះ​ស៊ុំ ចាន់​រ៉ា ភេទ​ប្រុស​អាយុ​27​ឆ្នាំមាន​ទីលំនៅ​​ម៉ែ​បាន ឃុំ ស៊ីធរ ស្រុក ខ្សាច់កណ្ដាល ខេត្តកណ្ដាល ម្នាក់ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​ទេ​។​អ្នក​ទាំងពីរ​ត្រូវជា​បងប្អូន​ថ្លៃ​នឹង​គ្នា បាន​ស្លាប់​នៅ​នឹង​កើត ហេតុ​ពីរ​មិនបាន​ស្គាល់​អត្ត​ញ្ញាណ ភេទ​ប្រុស គឺ​ត្រូវជា​បងថ្លៃ របស់​បុរសរងគ្រោះ​បាន​ស្លាប់​នៅ​នឹង​​កន្លែងកើតហេតុ​ដូចគ្នា ។​

​សាច់ញាតិ​ជនរងគ្រោះ​បានអោយដឹងថា ជនរងគ្រោះ​ចេញពី​ស៊ីការ​គេ​នៅ​ឃុំ​រការ ស្រុក​ពារាំង ខេត្តព្រៃវែង ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា​បុរសរងគ្រោះ បើក​ម៉ូតូ ម៉ាក​ឌ្រី​ម​ស៊េរី​2002​សណ្ដោង​រ៉ឺម៉ក ក្នុង​ទឹ​សដៅ​ពី​កើតមក​លិច​មកដល់​កន្លែងកើតហេតុ បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ ខណៈនោះ​ស្រាប់តែ រថយន្ត​មួយគ្រឿង​ម៉ាក​សាំ​យ៉ុង​ពណ៌ ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2m1151 បើក​ក្នុងទិសដៅ​បញ្ច្រាស​គ្នា បុក​ពេញទំហឹង បណ្ដាលអោយ​ជនរងគ្រោះ​ទាំង​​ពីរ និង​ម៉ូតូ​បាន​អូស​ជាច្រើន​ម៉ែត​ស្លាប់​ភ្លាមៗ ចំណែក​ម៉ូតូ​រ៉ឺម៉ក​ខូចខាត​ស្ទើរ​ទាំងស្រុង​​រីឯ​អ្នកបើកបរ​រថយន្តរ​ត់​គេចខ្លួនបាត់​មុនពេល​សមត្ថកិច្ច​ទៅដល់ ហើយ​វត្ថុតាង​រថយន្ត​និង​ម៉ូតូ​រ៉ឺម៉ក បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ដើម្បី​បំពេញ​នីតិវិធី​ចំពោះ​សាក់សព​ទាំងពី​ខាងលើ​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
1at21at1