សមាជិក ISIS ២៤​នាក់​ស្លាប់​ពេល​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​អ៊ីរ៉ាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 March, 2016 ក+ ក-

​អ៊ីរ៉ាក់​៖​កាលពី​ម្សិលមិញ​កងកម្លាំង​សន្តិសុខ​របស់​អ៊ីរ៉ាក់​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​នៅ​ជិត​ទីក្រុង Ramadi ជា​ក្រុង​ក្នុង​ខេត្ដ Anbar​ប្រទេស​អ៊ីរ៉ាក់ និង​បណ្តាល​ឲ្យ​សមាជិក​ក្រុម​ឧទ្ទាម​នេះ​ស្លាប់​២៤​នាក់ ។​
​តាម​ការបញ្ជាក់​ពី​ប្រភព​ជា​កងកម្លាំង​ក្នុង​ខេត្ដ​បាន​និយាយថា កងកម្លាំង​ថ្មើរជើង​ជាមួយ យុទ្ធជន​កុលសម្ព័ន្ធ​និកាយ​ស៊ុន​នី គាំទ្រ​ដោយ​អ៊ីរ៉ាក់ និង​អាមេរិក​ដឹកនាំ​ការវាយប្រហារ​តាម​អាកាស បាន​បណ្ដេញ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ចេញពី​ទីតាំង​ជិត​ក្រុង Ramadi និង​បាន​លើក​ទង់ជាតិ​អ៊ីរ៉ាក់ ជា​សញ្ញា​បញ្ជាក់ថា ដណ្ដើមបាន​តំបន់​នោះ​មកវិញហើយ​។​
​គួរ​បញ្ជាក់ថា ខេត្ដ Anbar នេះ​ពីមុន ត្រូវ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​កាន់កាប់ ដើម្បី​យក​ធ្វើ​ទីតាំង​ព្យាយាម​វាយលុក​ចូល​ក្រុង​បា​ដា​ដ​បន្ដទៀត ប៉ុន្ដែ​ផែនការ​របស់​ពួកគេ ត្រូវ​បរាជ័យ​ទៅវិញ​៕

20160309